Friday, November 15, 2024

ហេតុតែក្រីក្រ បុរសម្នាក់ចូលព្រៃបេះត្រួយព្រិចជាន់ម៉ីន ផ្ទុះបណ្តាលឲ្យដាច់ជេីងឆ្វេង

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដោយសារតែជីវិភាពក្រីក្រ បានចូលព្រៃបេះត្រួយព្រិច ដើម្បីយកមកចិញ្ចឹមជីវិត ក៍ជាន់ត្រូវគ្រាប់ម៉ីន ដែលនៅសេសសល់ពីសម័យសង្គ្រាមស៊ីវិល ផ្ទុះបណ្តាលឲ្យដាច់ជេីងឆ្វេង និងរបួសពេញរាង្គកាយ នៅត្រង់ចំណុចព្រៃចំការមីន ខាងមុខទំនប់ ក៥ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី លាក់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះដើរ ចូលក្នុងព្រៃ ខាងមុខទំនប់ក៥ ដែលសំបូរទៅដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសល់តាំងពីជំនាន់សង្ក្រាមសុីវិល ដើម្បីបេះបន្លែត្រួយព្រិច លក់មកចិញ្ចឹមជីវិត ស្រាប់តែជនរងគ្រោះដើរជាន់មីនបណ្តាលឲ្យផ្ទុះ ដាច់ជេីងឆ្វេង និងកន្លែងផ្សេងជាច្រេីនទៀត។

សមត្ថកិច្ចបញ្ជាក់ ក្រោយពេលកើតហេតុសមត្ថកិច្ច និងក្រុមគួ្រសារ បានដឹកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី។

រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅពុំអាចបញ្ជាក់អំពីស្ថានភាព របស់ជនរងគ្រោះបាននៅឡើយទេ៕នាគស

ព័ត៌មានពេញនិយម