រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបឱ្យដឹង អំពីការរំជួលចិត្តជាខ្លាំង នៅថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីរបស់ប្រទេសកម្ពុជា។
ការបង្ហើបឱ្យដឹងនេះ នៅក្នុងឱកាសដែលសម្ដេច អញ្ជើញ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្ម ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃបើកព្រឹត្តិការស៊ីហ្គេម បានធ្វើឱ្យសម្តេចមានការរំជួលចិត្តជាខ្លាំង ដោយសារតែមានភាពនឹកដល់អតីតកាលដ៏កម្សត់ គ្រាដែលសម្តេច បានចូលមកភ្នំពេញ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ចូលមកភ្នំពេញមិនមានអ្វីទាល់តែសោះ តែអាចមានព្រឹត្តិការស៊ីហ្គេមដ៏ធំនាពេលនេះបាន។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា អ្វីដែលរិតតែធ្វើឱ្យ សម្ដេចតេជោ រំភើបចិត្តខ្លាំងជាងគេបំផុតនោះ គឺប្រជាជនកម្ពុជាទាំងអស់ បានចាត់ទុកព្រឹត្តិការណ៍មួយនេះ ជារបស់ខ្លួន និងមានមោទនភាពជាតិរបស់ខ្លួនផងដែរ៕នាគស