Friday, November 15, 2024

ជនជាតិម៉ាឡេស៊ីម្នាក់ លង់ទឹកនៅក្នុងសណ្ឋាគារ មេគង្គអង្គរ ផាលេស បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យចំនួនពីរ

ខេត្តសៀមរាប៖ ជនជាតិម៉ាឡេស៊ីម្នាក់ លង់ទឹកនៅក្នុងសណ្ឋាគារ មេគង្គអង្គរ ផាលេស បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត បន្ទាប់បញ្ជួនទៅសង្គ្រោះនៅពេលរ៉ូយ៉ាល់អង្គរ និងបានបញ្ជួនទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ១០ និង ០០នាទីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២២៣។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចមកកាន់ អង្គភាពសារព័ត៌មាន គូលែនដេលី នៅព្រលប់ថ្ងៃដដែល។

សមត្ថកិច្ចថា សាកសពមានឈ្មោះ DAVINESH NAIR PREMANANTHAN ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ទេសចរណ៍ កំពស់ ១.៧១ មែត្រ  ជនជាតិ ម៉ាឡេស៊ី កាន់លិខិតឆ្លងដែនលេខ A៥២១៧១៦៩៩ ស្នាក់នៅបណ្ដោះអាសន្នក្នុង សណ្ឋាគារមេគង្គអង្គរ ផាលេស (Mekong Angkor Palace Hotel) ស្ថិតនៅតាមបណ្ដោយផ្លូវស៊ីវត្ថា ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា ឈ្មោះ កង ភារម្យ ភេទប្រុស អាយុ 39 ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរអ្នកទទួលភ្ញៀវនៅសណ្ឋាគារមេគង្គ អង្គរផាលេស បានបំភ្លឺឲ្យដឹងថា នៅថ្ងៃទី ១១ ខែឧសភាឆ្នាំ ២០២៣ វេលាម៉ោង ៧ និង ០០នាទី មានភ្ញៀវប្រុសៗចំនួន០៣នាក់ ជាជនជាតិម៉ាឡេស៊ី បានចូលមកស្នាក់នៅសណ្ឋាគារបន្ទប់លេខ ១០៨។ បន្ទាប់ពីគេងបាន ០១យប់នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣ គាត់ក៏បានរៀបចំទៅវិញ ដោយយកសម្ភារៈរបស់គាត់មកផ្ញើនៅកន្លែងទទួលភ្ញៀវ រួចហើយពួកគាត់ទៅអង្គុយញ៉ាំអាហារនិងផឹកស្រា ដោយពួកគាត់បានទិញស្រាមកពីខាងក្រៅ(ម៉ាកជីវ៉ាក់ វីស្គី) ចំណុះ ០.៧៥ លីត្រ និងផឹកស្រាបៀរអស់០២ថូ បន្ទាប់មកពួកគាត់នាំគ្នាចុះទៅក្នុងអាងហែលទឹកម្ដងម្នាក់ៗ រហូតដល់វេលាម៉ោង ១៧ និង ០០នាទីថ្ងៃខែឆ្នាំដដែល ស្រាប់តែមានបុគ្គលិកនៅក្នុងភោជនីយដ្ឋានមកប្រាប់ខ្ញុំថាភ្ញៀវដែលផឹកស៊ីនៅអាងទឹក មានលង់ទឹកម្នាក់ ភ្លាមនោះខ្ញុំបានដើរទៅអាងទឹក ឃើញគ្នាគាត់០២នាក់កំពុងជួយសង្គ្រោះ ហើយខ្ញុំក៏បានខលទូរសព្ទហៅឡានពេទ្យរ៉ូយ៉ាល់អង្គរ មកដឹកគាត់ទៅសង្គ្រោះនៅពេលរ៉ូយ៉ាល់អង្គរ រហូតដល់ព្រឹកឡើងថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២៣ មិត្តភក្កិរបស់គាត់ម្នាក់បានមកសណ្ឋាគារ បានប្រាប់ថាអ្នកដែលលង់ទឹកនោះ ខាងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរបានជួយសង្គ្រោះប៉ុន្តែដោយអាការៈរបស់គាត់ធ្ងន់ធ្ងរក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបន្ទាប់មកគាត់បានស្លាប់បាត់ទៅ។បន្ថែមលើនេះទៀត តាមការស្តាប់បំភ្លឺឈ្មោះ NAHSHON RAKESH ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិ ម៉ាឡេសុី ត្រូវជាមិត្តភក្ដិជនរងគ្រោះ បានអោយដឹងថា នៅវេលាម៉ោង១៤និង ០០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ខ្លួន និងជនរងគ្រោះ រួមទាំង ឈ្មោះ IRANIUS  DHARAN  ភេទប្រុស អាយុ២៦ឆ្នាំ បាននាំគ្នា ផឹកស្រាប្រភេទវីស្គី (ម៉ាកឈីវ៉ាស)អស់ចំនួន កន្លះ ដបនៅក្នុងបារបស់សណ្ឋាគារ ក្បែរអាងហែលទឹក  រហូតដល់ វេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល ក៏បានឈប់ ហេីយឈ្មោះ DAVINESH(សព) គាត់ក៏បានដេីរទៅមុជទឹកក្នុងអាងហែលទឹកតែម្នាក់ឯង បានរយះពេលប្រហែលប្រាំនាទី ស្រាប់តែឈ្មោះ IRANIUS DHARAN  បានដេីរទៅអាងហែលទឹក ក៏ឃេីញឈ្មោះ  DAVINESH  បានលង់ទឹក ដេកនៅបាតអាង រួចក៏ហៅខ្លួនអោយជួយ ភ្លាមៗនោះ ខ្លួនបានចុះទៅស្រង់ឈ្មោះ  DAVINESH មកលេីដេីម្បីជួយសង្គ្រោះ បឋម តែគាត់មិនដឹងខ្លួន ហេីយក៏ប្រាប់បុគ្គលិកសណ្ឋាគារ អោយជួយហៅរថយន្តសង្រ្គោះ បន្ទាន់ បញ្ជូន ទៅមន្ទីរពេទ្យ អន្តរជាតិ រ៉ូយ៉ាល់ អង្គរ បានរយះពេលមួយម៉ោង ដោយអការះធ្ងន់ធ្ងរ រថយន្តសង្គ្រោះក៏បានបញ្ជូនជនរងគ្រោះ មកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដេីម្បីព្យាលបាលបន្ត រហូតដល់វេលាម៉ោងប្រហែល ២៣ និង ១៥នាទី ក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបាន  ឈ្មោះ DAVINESH  ក៏បានស្លាប់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី   ពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ ឃើញថាគ្មានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ទេ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារ ឈ្លក់ទឹក (លង់ទឹក)។ បច្ចុប្បន្នសាកសព ត្រូវបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕នាគស

ព័ត៌មានពេញនិយម