Saturday, October 19, 2024

សូមក្រាបថ្វាយបង្គំក្រោមលំអងធូលីព្រះបាទ សុំព្រះបរមរាជានុញ្ញាត ថ្វាយព្រះរាជសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង 

ខេត្តសៀមរាប៖ ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ខួប ៧០ យាងចូល ៧១ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

ទូលព្រះបង្គំតាងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អង្គភាពសារព័ត៌មាន គូលែនដេលី នាឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សូមក្រាបថ្វាយបង្គំក្រោមលំអងធូលីព្រះបាទ សុំព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីបន្តគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍តរៀងទៅ។

ដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅ ដឹងព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងសព្វព្រះរាជហាឫទ័យ យកអស់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជបេសកកម្ម និងព្រះរាជបូជនកិច្ចក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តម នៃជាតិមាតុភូមិ ធានាបានយ៉ាងរឹងមាំនូវឯករាជ្យ ឯកភាពជាតិ កិត្យានុភាព អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

ទូលព្រះបង្គំគ្រប់គ្នាជាកូនចៅ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី សូមជួយប្រោះព្រំ និងប្រសិទ្ធពរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ នាគស

ព័ត៌មានពេញនិយម