Friday, November 15, 2024

សមត្ថកិច្ចបញ្ជូលខ្លួនជនសង្ស័យ ២នាក់ទៅកាន់ពន្ធធនាគារ ពាក់ព័ន្ធនិងករណីគ្រឿងញៀនជិត១០គីឡូក្រាម

ខេត្តសៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនខ្លួនជនសង្ស័យចំនួន ២នាក់ ដែលពាក់ព័ន្ធនិងករណី គ្រឿងញៀនជិត១០គីឡូក្រាម ទៅកាន់ពន្ធធនាគារ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ហើយ។

សូមរំលឹកជួនផងដែរថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញ (ក៥) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្ដមសេនីយ៍ត្រី គឹម តូ , លោកឧត្តមសេនីយ៍ទោ ឆាយ ហួត និងលោកវរសេនីយ៍ឯក ទេព សុវ៉ាន់ដារ៉ា នាយករងមន្ទីរ សហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងពន្លាតដែនសមត្ថកិច្ចដល់ខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំសម្របសម្រួលពី ឯកឧត្ដមព្រះរាជអាជ្ញាខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានបើកការស្រាវជ្រាវបង្ក្រាបនៅចំណុច ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតឈនដល់បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងរឹបអូសសារធាតុញៀនឆ្លងដែនជិត១០គីឡូក្រាម កាលពីវេលាម៉ោង១៦ និង៤៥នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

ជនសង្ស័យដែលសមត្ថកិច្ចឃាតបាន ទី១-ឈ្មោះ ពៅ សៀងហេង ភេទប្រុស អាយុ២០ឆ្នាំ និង ទី២-ឈ្មោះ សិទ្ធ រិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ រួមជាមួយវត្ថុតាងមានដូចជា៖ សារធាតុញៀនប្រភេទ កេតាមីន១០កញ្ចប់ (រូបផ្លែទុរេនពណ៌មាស) ទម្ងន់ ៩៨៨៧,៣៦ក្រាម និងទូរស័ព្ទដៃ Iphone Xs Max ពណ៌មាស១គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាននឹងកំពុងបន្តស្រាវជ្រាវបង្ក្រាបមេខ្លោង និងបក្ខពួកដែលនៅសេសសល់ ព្រមទាំងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងការលាងសំអាតប្រាក់ផងដែរ៕នាគស

ព័ត៌មានពេញនិយម