រាជធានីភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ (CAMSOC) បានឲ្យដឹងថា កម្ពុជាគ្រោងចំណាយ ១១៨លានដុល្លារ សម្រាប់ការរៀបចំស៉ីហ្គេម។ ការចំណាយនេះ មិនទាន់គិតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើយ។
សម្ដេចពិជ័យសេនា មានប្រសាសន៍បន្តថា ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ កម្ពុជាអនុញ្ញាតឱ្យចូលទស្សនាការប្រកួត មិនមានការលក់សំបុត្រនោះទេ ពោលគឺផ្តល់សំបុត្រចូលទស្សនាដោយមិនគិតថ្លៃ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បញ្ជាក់ថា ផ្តល់សំបុត្រចូលទស្សនាដោយមិនគិតថ្លៃ គឺសម្រាប់ប្រជាពលរដ្ឋ និងបរទេស ដើម្បីទទួលបានសប្បាយរីករាយ។ បន្ថែមពីនេះ កម្ពុជាបានរ៉ាប់រងក្នុងការចំណាយសម្រាប់ការស្នាក់នៅ និងហូបចុកផ្សេងៗសម្រាប់កីឡាករ និងប្រតិភូកីឡាប្រទេសនានា ដែលមកចូលរួមថែមទៀត៕នាគស