Friday, November 15, 2024

លោកមេបញ្ជាការរងប្រតិបត្តិការណ៍សឹករងខេត្តម្នាក់ បាញ់សម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

ខេត្តព្រះសីហនុ៖ មេបញ្ជាការរងប្រតិបត្តិការណ៍សឹករងខេត្ត ត្រូវបានឃើញស្លាប់ក្នុងថ្លុកឈាម ដោយមិនដឹងមូលហេតុ ត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ ហ៊ន ប៊ុណ្ណារ័ត្ន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមន្ត្រីខេមរភូមិន្ទ ឋានន្តរស័ក្តិ វរសេនីយ៍ទោ ឋានៈបញ្ជាការរង ប្រតិបត្តិការណ៍សឹករងខេត្តព្រះសីហនុ ។

សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញកាំភ្លើងខ្លី(មិនបានបញ្ជាក់ម៉ាក និងចំនួនគ្រាប់)មួយដើម។

សមត្ថកិច្ចបន្ថែមថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្តម្នាក់ឯង (បើកបរដោយខ្លួនឯង) មកដល់ចំការ (កន្លែងកើតហេតុ) វេលាម៉ោងប្រហែល ១២ ជាង ខណៈពេលមកដល់ក៏មានឪពុកមា និងឪពុកបង្កើតមកអង្គុយលេងជាមួយ ។ ពួកគាត់អង្គុយលេងបានមួយសន្ទុះក៏ចេញទៅវិញ នៅតែជនរងគ្រោះម្នាក់ឯង ។ លុះរហូតម៉ោងប្រហែល ១៥ ជាង ក៏លឺសូរសម្លេងគ្រាប់កាំភ្លើង ប៉ុន្តែគេស្មានតែសំឡេងផាវ ហើយពេលនោះក៏គ្មាននណាចាប់អារម្មណ៍ដែរ តែដល់វេលាម៉ោងប្រហែល ១៦ ជាង បងប្អូនជិតខាងបាត់យូរ ក៏នាំគ្នាមកមើល ពេលមកដល់ក៏ឃើញសាកសពដេកផ្កាប់មុខស្លាប់នៅលើខ្ចុះបាត់ទៅហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយយោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព បុរសដែលបានស្លាប់បាត់បង់ជីវិតនោះ គឺដោយសារអត្តឃាត។

សមត្ថកិច្ចមិនអាចបញ្ជាក់អំពីមូលហេតុ ដែលបណ្ដាលឱ្យមានការធ្វើអត្តឃាតនេះបាននៅឡើយទេ៕នាគស

ព័ត៌មានពេញនិយម