Friday, November 15, 2024

ប្រៀបបាននឹងព្រះធរណីស្រូប បុរសកម្មករអណ្ដូងរ៉ែមាសចំនួន ៤ នាក់ស្លាប់យ៉ាងអាណោចអាធម្មដូចត្រូវបណ្ដាសា

ខេត្តកំពង់ធំ៖ កម្មករអណ្ដូងរ៉ែមាស ស្លាប់យ៉ាងអាណោចអាធម្មដូចត្រូវបណ្ដាសា ព្រះធរណីស្រូប នៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៣ ម្សិលមិញនេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា រណ្តៅដីបូមរករ៉ែមាស ដែលគេសង្ស័យថាគ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មត្រឹមត្រូវនោះ បានបាក់ចូលទៅ ប្រៀបបានហ្នឹងព្រះធរណីស្រូប ហើយឆក់យកជីវិតមនុស្សប្រុស ដែលជាកម្មករនៅទីនោះចំនួន ៤ នាក់យ៉ាងអាណោចអាធ័មជាទីបំផុត។

សមត្ថកិច្ចបន្តថា ម្ចាស់រណ្ដៅដីបូមរ៉ែមាស ដែលគេសង្ស័យថាគ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មលើសម្បត្តិធម្មជាតិ របស់ប្រទេស យើងនោះ មានឈ្មោះ ស្វាយ ភឿន អាយុ ៣៣ឆ្នាំ និងប្រពន្ធ ឈ្មោះ មឿន សុខវី អាយុ ៣១ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចបញ្ជាក់ថា រហូតមកដល់ពេលនេះ មានមនុស្ស ៤នាក់ ហើយដែលគេដឹងថាបានស្លាប់ នៅក្នុងហេតុការណ៍នេះ។

ជនរងគ្រោះ ដែលបាត់បង់ជីវិតខាងលើ ទី១-ឈ្មោះ បៀន ហោ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់, ទី២-ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្ដាន់, ទី៣-ឈ្មោះ យឹម ចិត្ត ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ វាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ និង ទី៤-ឈ្មោះ ពេល វុទ្ធី (តាវ៉ែនតា) ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាឡោស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ទោះបីជាយ៉ាងណា សមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់បានទេថា តើម្ចាស់អាជីវកម្ម នឹងត្រូវទទួលខុសត្រូវយ៉ាងដូចម្តេច ក្នុងការស្លាប់បាត់បង់ជីវិតកម្មករជាច្រើននាក់ នៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួននៅឡើយទេ។

ដោយឡែក ជុំវិញការចោទប្រកាន់របស់មហាជន ចំពោះបញ្ហានៃការបើកឲ្យជីវកម្ម ដំណើរការដោយគ្មានច្បាប់អនុញ្ញាតនោះ អង្គភាពសារព័ត៌មាន គូលែនដេលី មិនទាន់អាចសុំការបំភ្លឺពីម្ចាស់អាជីវកម្មអណ្ដូងរ៉ែមាស និងជាពិសេសមន្ត្រីជំនាញបាននៅឡើយទេ៕នាគស

ព័ត៌មានពេញនិយម