ខេត្តសៀមរាប៖ ផ្ទះឈើមួយខ្នង របស់ប្រជាពលរដ្ឋ នៅក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង ២០ និង ២០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
សមត្ថកិច្ចថា ករណីនេះបានបណ្ដាលឱ្យ ផ្ទះសង់អំពីឈើ ជញ្ជាំងសង្ក័សី ដំបូលប្រក់សង្ក័សី ទំហំ ៥ម៉ែត្រx៦ម៉ែត្រ ឆេះខូចខាតស្ទើរតែទាំងស្រុង។
សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះដែលឆេះនោះ មានឈ្មោះ រឿន ភីរម្យ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យមានការឆាបឆេះនេះ គឺមកពីទុស្សេខ្សែភ្លើង។ ប្រតិបត្តិការជួយសង្គ្រោះនោះផងដែរ ធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដែលប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០១គ្រឿង និងអស់ទឹកចំនួន ៦០០០លីត្រ៕នាគស