Saturday, October 19, 2024

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក សួង សុភ័ណ្ឌ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក សួង សុភ័ណ្ឌ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងការផ្សាយ តាមរយៈប្រព័ន្ធតេឡេក្រាមផ្លូវការរបស់សម្ដេចផ្ទាល់ នៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៣។

ការស្វាគមន៍របស់ សម្ដេចតេជោ ធ្វើឡើងបន្ទាប់ពីមានការថ្លែងរបស់ លោក សួង សុភ័ណ្ឌ ដែលគេស្គាល់ថាជាប្រធានគណបក្សខ្មែរឈ្នះ ក្នុងវីដេអូឃ្លីបមានរយ:ពេលជាង ៣នាទី នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បញ្ជាក់ដូច្នេះថា “ខ្ញុំ សួង សុភ័ណ្ឌ បានសម្រេចចិត្តយ៉ាងច្បាស់លាស់នៅថ្ងៃនេះ ស្នើសុំចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា”។ ការឈរនៅខាងក្រុមប្រឆាំងធ្វើការងារបានផលតិចតួចជួយដល់ជាតិមាតុភូមិ។ ដោយយល់ឃើញដូច្នេះហើយ ទើបលោក សួង សុភ័ណ្ឌ បានសម្រេចចិត្តយ៉ាងច្បាស់លាស់ ចូលរួមជាមួយរដ្ឋាភិបាល ដើម្បីយកសមត្ថភាព ទៅចូលរួម បម្រើប្រជាពលរដ្ឋដោយផ្ទាល់។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជាថា “ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សួង សុភ័ណ្ឌដែលពេញចិត្តសុំមករួម
ជីវភាពនយោបាយជាមួយគណបក្ស
ប្រជាជនកម្ពុជា”។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តក្នុងនាមរាជរដ្ឋាភិបាល “ខ្ញុំនឹងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រិត្យតែងតាំង លោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី”។
សម្ដេចតេជោ ក៍បានជូនពរ លោក សួង សុភ័ណ្ឌ ជួបតែសេចក្តីសុខសេចក្តីចម្រើនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៍គ្រោងនឹងក្រាបបង្គំទូល ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតាំង លោក សួង សោភ័ណ្ឌ ជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយរួមរស់ ជាមួយបក្សប្រជាជនកម្ពុជា។
សូមជម្រាបជួនផងដែរថា លោក សួង សុភ័ណ្ឌ ជាអតីតប្រធានចលនាយុវជន និងធ្លាប់ឈរឈ្មោះជាបេក្ខជន តំណាងរាស្ត្រនៃ អតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្ត ប៉ៃលិ ន។ ក្នុងអំឡុងឆ្នាំ២០១៧ លោក សួង សុភ័ណ្ឌ ក៏បានប្រកាសលាលែងពីសមាជិកអតីតគណបក្សសង្រ្គោះជាតិ ដោយបានទៅកាន់តំណែងជា អនុប្រធាន គណបក្សអំណាចខ្មែរ។ ក្នុងឆ្នាំ២០១៨ លោក បានធ្វើជាប្រធាននៃគណបក្សនេះ ហើយបានដូរ ឈ្មោះជា គណបក្សខ្មែរឈ្នះ វិញរហូតដល់បច្ចុប្បន្ននេះ៕នាគស

ព័ត៌មានពេញនិយម