Sunday, September 8, 2024

អភិបាលខេត្តសៀមរាប និងក្រុមគ្រួសារ អញ្ជើញចូលរួមជាមួយប្រជាពលរដ្ឋ ទស្សនាការប្រកួតកីឡាបាល់ទាត់ ផ្សាយបន្តផ្ទាល់តាមរយៈផ្ទាំង LED នៅសួនច្បារព្រះរាជដំណាក់ 

ខេត្តសៀមរាប៖ ប្រកបដោយភាពសាមញ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រុមគ្រួសារ បានអញ្ជើញចូលរួមជាមួយប្រជាពលរដ្ឋ ទស្សនាការប្រកួតកីឡាបាល់ទាត់បុរស ពូល A រវាង កម្ពុជា និង ទីម័រខាងកើតលើកទីមួយនៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដោយផ្សាយបន្តផ្ទាល់តាមរយៈផ្ទាំង LED នៅសួនច្បារព្រះរាជដំណាក់ កាលពីរព្រលប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣កន្លងទៅ។

ក្រោមទិសស្លោក “កីឡារស់ក្នុងសន្តិភាព” ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ទោះបីមិនបានទៅប្រកួតទៅមើលការប្រកួតផ្ទាល់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាការប្រកួតកីឡាបាល់ទាត់ (បុរសពូល A) រវាង កម្ពុជា និង ទីម័រខាងកើតលើកទីមួយនៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ក៏ដោយ ក៏ខ្ញុំ និងក្រុមគ្រួសារ ជាមួយបងប្អូនប្រជាពលរដ្ឋអ្នកសៀមរាប បានតាមដានទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់ និងមានភាពសប្បាយរីករាយ ហើយអបអរសាទរចំពោះលទ្ធផល (CAM 4-0 TLS) នៅសួនច្បារព្រះរាជដំណាក់ តំបន់ផាប់ស្ត្រីត និងតាមបណ្តាស្រុកទាំង១១ ទូទាំងខេត្តសៀមរាប ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រៀបចំផ្សាយបន្តផ្ទាល់តាមរយៈផ្ទាំង LED នៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់ តាមបណ្តាស្រុកទាំង ១១ និងនៅតំបន់ផាប់ស្ត្រីត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ អាចចូលរួមទស្សនា និងអបអរសាទរ នូវព្រឹត្តិការណ៍កីឡា ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ បានយ៉ាងច្រើនកុះករ។ ហើយការផ្សាយបន្តផ្ទាល់ការប្រកួតកីឡា នឹងបន្តផ្សាយព្រឹត្តិការណ៍ ឬកម្មវិធីប្រកួតផ្សេងៗ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ផងដែរ៕នាគស

ព័ត៌មានពេញនិយម