Thursday, September 19, 2024

ជនបរទេសម្នាក់បានស្លាប់ ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ មានករណីជនបរទេសម្នាក់បានស្លាប់ នៅក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២៣។

សមត្ថកិច្ចបានប្រាប់ អង្គភាពសារព័ត៌មាន គូលែនដេលី ឱ្យដឹងថា ​ប្រជាពលរដ្ឋបានរាយការណ៍មកថា​ មាន​ជន​បរទេស​ម្នាក់​បាន​ស្លាប់​នៅចំនុច​ លំនៅ​ដ្ឋានមួយ​កន្លែង​ ស្ថិតនៅ​ភូមិ​ស្ពាន​ជ្រាវ​ ​សង្កាត់​សៀមរាប​​ ក្រុងសៀមរាប ខេត្ត​សៀមរាប​។

សមត្ថកិច្ចបន្តថា ភ្លាមៗ​នោះជំនាញបាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​ថាពិតជាមានបុរសម្នាក់ ដែលមានឈ្មោះ​ COLLINS DARRYL LELEO អាយុ ៧​៦ឆ្មាំ ជាជនជាតិ​ អូស្ត្រាលី​ កាន់​លិខិត​ឆ្លងដែន​លេខ​PB២៩៨៧០៥៦ មុខ​របរ​ ចូលនិវត្តន៍​ បច្ចុប្បន្នស្នាក់នៅ​ទីតាំង​កេីត​ហេតុ​ខាង​លលើ បានស្លាប់ប្រាកដមែន។

សមត្ថកិច្ចបន្ថែមថា តាមការសាកសួរឈ្មោះ ស៊ង់​ សុម៉ាលី​ ភេទ​ស្រី​ អាយុ​៤៧ឆ្នាំ​ ជា​អ្នក​បោស​សំអាត​ផ្ទះ​ បាន​អោយ​ដឹង​ថា​ កាល​ពីវេលាម៉ោង​ ០៩ និង ០០​ នាទីព្រឹក​ថ្ងៃទី​២៦​ ខែមេសា​ ឆ្នាំ​២០២៣​ ពេល​ដែល​ខ្លួន​កំពុង​ធ្វើការ​បោសសម្អាត​នៅ​បរិវេណ​ខាង​ក្រោម​ផ្ទះ​ជនរងគ្រោះ​ ក៏លឺ​សូរ​សំលេង​ទូរស័ព្ទ​រោទ៍​នៅលេី​ផ្ទះ​ចំនួន​ ០២ដង​ តែពុំមាន​អ្នក​ទទួល​ រួច​ខ្លួន​ក៏​ឡើង​ទៅ​មេីល​ និង​ ដេីរ​រក​ជនរងគ្រោះ​ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​បាន​ដេក​ស្លាប់​ នៅក្នុង​បន្ទប់​ទឹក​បាត់​ទៅ​ហើយ។ ឃើញ​ដូច្នេះ​ខ្លួន​ក៏​បាន​ស្រែកហៅ​អ្នក​ជិតខាង​ជួយ​ និង​ ​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះមកពិនិត្យតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ស្ទះសសៃ​ឈាម​បេះដូង​។

បច្ចុប្បន្ន សាកសពបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅ​វត្ត​ទឹក​ថ្លា​ រាជធានី​ភ្នំពេញ​ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕នាគស

ព័ត៌មានពេញនិយម