Monday, September 16, 2024

បុរសអ្នកទេសចរណ៍ ជនជាតិចិនម្នាក់ ត្រូវម៉ូតូបុកបាក់ជើងកាលពីយប់មិញ

ខេត្តសៀមរាប៖ បុរសអ្នកទេសចរណ៍ជនជាតិចិនម្នាក់ ត្រូវម៉ូតូបុកបាក់ជើង កាលពីវេលាម៉ោង២២ និង៥០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣កន្លងទៅ។

សមត្ថកិច្ចថា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៦ ត្រង់ចំនុចមុខស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រវាងម៉ូតូ មួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១G-៣៧៧៥ បើកបរក្នុងទិសដៅពីលិចទៅកេីត នឹងអ្នកថ្មើរជើងជាជនបរទេស មិនទាន់ដឹងទិសដៅធ្វើដំណើរ។

សមត្ថកិច្ចបន្តថា ជនបរទេសម្នាក់ដែលរងគ្រោះនោះមានឈ្មោះ ZHOU KELIN អាយុ៥៨ឆ្មាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ៩៧១៩៩៨៣ ជាភ្ញៀវទេសចរណ៍ មកតាមរយៈក្រុមហ៊ុនទេសចរណ៍ Asia Exclusive ស្នាក់នៅបន្ទប់លេខ២២៨ សណ្ឋាគារ រ៉ូយ៉ាល់អេមផាយ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះបានបណ្ដាលឱ្យ ជនជាតិចិននោះ បែកក្បាល បែកមាត់ និងបាក់ជើងខាងស្តាំ និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកឯកជន សឹង្ហ រិទ្ធីរ៉េត រួចបន្តបន្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ និងម៉ូតូមួយគ្រឿងខូចខាតស្រាល ចំណែកអ្នកបើកម៉ូតូ មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ភ្លាមៗ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីអ្នកបើកម៉ូតូ បេីកបរក្នុងល្បឿនលឿន។ បន្ទាប់ពីកើតហេតុ ជំនាញបានយកវត្ថុតាងទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ការស្រាវជ្រាវ និងបន្តដោះស្រាយតាមនិតិវីធី៕នាគស   

ព័ត៌មានពេញនិយម