Monday, November 25, 2024

ករណីភ្លើងឆេះផ្ទះ លោកមេភូមិជ្រាវយប់មិញប្រើប្រាស់ទឹកអស់ ០៥ឡាន ទើបរលត់ជាស្ថាពរ

ខេត្តសៀមរាប៖ ករណីភ្លើងឆេះផ្ទះ លោកមេភូមិជ្រាវកាលពីវេលាម៉ោង ២២ និង ៣០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង និងទឹកអស់ចំនួន០៥ រថយន្ត ទើបរលត់ជាស្ថាពរ។ នេះបើយោងតាមការឱ្យដឹងរបស់សមត្ថកិច្ច មកកាន់អង្គភាពសារព័ត៌មាន គូលែនដេលីនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។

សមត្ថកិច្ចថា មានករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នង ដែលបានកើតឡើងនៅ ចំណុចផ្សារជ្រាវ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ត សៀមរាបកាលពីវេលាម៉ោង២២ និង៣០នាទី នៅយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣។

សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកំលាំងជំនាញបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននរបាលខេត្តសៀមរាប សហការជាមួយក្រុមរថយន្តពន្លត់អគ្គីភ័យរបស់អាជ្ញាធរអប្សរា ចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការបាញ់ពន្លត់អគ្គីភ័យបានជាស្ថាពរដោយប្រើប្រាស់ រថយន្តចំនួន ០៣គ្រឿង និងទឹកអស់ចំនួន ០៥ រថយន្ត ហើយបានបញ្ចប់ នៅវេលាម៉ោង២៣ និង៥០នាទីថ្ងៃ ខែឆ្នាំដដែល។

សមត្ថកិច្ចបន្ថែមថា ម្ចាស់ផ្ទះដែលរងការឆាបឆេះនោះ គឺជាមេភូមិជ្រាវ មានឈ្មោះថា ហ៊ៅ ពុធ មានទីលំនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍នេះបានធ្វើឱ្យមានការខូចខាត ផ្ទះចាស់មួយខ្នងធ្វើអំពីថ្មក្រោម និង ឈើលើទំហ៊ុំជិត ២០០ ម៉ែត្រក្រឡា ទាំងស្រុង សំភារះបរិក្ខា គ្រឿងសង្ហាររឹម នៅក្នុងផ្ទះ ឯកសារជាច្រើន រួមនិងទឹកប្រាក់ចំនួន ១០,៤០០,០០០៛ ( ដប់លានសែសិបម៉ឺនរៀល)ផងដែរ និងមិនមានការឆេះរាលដាលដល់ប្រជាពលរដ្ឋដ៍ទៃទៀតឡើយ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្ដាលឱ្យមានគ្រោះអគ្គីភ័យនេះគឺមកពី ម្តាយក្មេករបស់លោកមេភូមិបានដុតទៀន ថ្វាយទេវតា ហើយដួលទៅលើក្តារបណ្តាលឱ្យមានឆាបឆេះនេះតែម្តង៕នាគស

ព័ត៌មានពេញនិយម