ខេត្តសៀមរាប៖ នៅក្នុងបរិវេណនៃប្រាសាទអង្គរវត្ត ដ៍ស័ក្តសិទ្ធិ ល្បីល្បាញរបស់កម្ពុជា មានព្រឹត្តិការណ៍ដ៏មហស្ចារ្យ ថ្មីមួយទៀតហើយ នោះគឺការបំបែកឯតទគ្គកម្ម «បេះដូងក្រដាសច្រើនជាងគេលើពិភពលោក» ដោយគណៈកម្មការកំណត់ត្រាពិភពលោក (Guinness world records) នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ។តាមរយៈការរាប់យ៉ាងយកចិត្តខ្ពស់បំផុត របស់គណៈកម្មការកំណត់ត្រាពិភពលោក(Guinness world records) បានឱ្យដឹងថា បេះដូងដែលមានអ្នកចូលរួមបត់យ៉ាងច្រើននេះ មានចំនួនរហូតដល់ ៣.៩១៧.៨០៥ (បីលានប្រាំបួនសែនមួយម៉ឺនប្រាំពីរពាន់ប្រាំបីរយប្រាំ)ឯណោះ។ជាមួយនឹងលទ្ធផលនេះកម្ពុជា អាចបំបែកកំណត់ត្រាពិភពលោកថ្មី ដោយការបត់បេះដូងក្រដាសមានចំនួនច្រើនជាងកំណត់ត្រាចាស់ របស់ប្រទេសអង់គ្លេស ដែលមានត្រឹមតែ ៥៣.៧០៤ បេះដូងប៉ុណ្ណោះ កាលពីឆ្នាំ២០១៩។ដូច្នេះហើយទើប គណៈកម្មការកំណត់ត្រាពិភពលោក (Guinness world records) បានប្រកាសថា កម្ពុជាជាប្រទេសដែលបំបែកកំណត់ត្រាថ្មីរបស់ពិភពលោក គឺ «បេះដូងក្រដាសច្រើនជាងគេលើពិភពលោក»។
សូមជំរាបជួនផងដែរថា ប្រទេសកម្ពុជាធ្លាប់មានការបំបែកឯតទគ្គកម្ម“នំអន្សមធំជាងគេនៅលើពិភពលោក” បន្ទាប់មក “រាំក្បច់ម៉ារីហ្សុនដែលមានមនុស្សចូលរួមច្រើនជាងគេនៅលើពិភពលោក” និងពេលនេះប្រទេសកម្ពុជាក៍ បានបំបែកឯតទគ្គកម្ម «បេះដូងក្រដាសច្រើនជាងគេលើពិភពលោក» ផងដែរ ដែលការបត់បេះដូងនេះ ធ្វើឡើងដើម្បីបញ្ជាក់នូវអត្ថន័យ ដែលចេញពីការចូលរួមគ្រប់កោសិកានៃសង្គមដើម្បីបុព្វហេតុ គាំទ្រដល់អត្តពលិកកម្ពុជា ជាពិសេសអ្នកដែលមានពិការភាព គឺជាតម្លៃនៃការចូលរួម ដែលមិនអាចកាត់ថ្លៃបាន៕នាគស