រាជធានីភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាទឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យ លេខនស/រកត/០៤២៣/៦០១ ត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស កើតឆ្នាំ១៩៧៣ ដែល ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ឆ្នាំ តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៤៥ VI ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់ តុលាការកំពូល។នេះបើយោងតាមព្រះរាជក្រឹត្យ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។
សូមរំលឹកជូនផងដែរថា តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសសាលដីកា សម្រេច «តម្កល់សាលដីកា និងសាលក្រមរបស់តុលាការថ្នាក់ក្រោម នៅរក្សាទុកជាបានការដដែល» ពោលគឺជនជាប់ចោទឈ្មោះ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ជាប់ពន្ធនាគារ១៣ ឆ្នាំ នឹង ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ឱ្យជាប់ពន្ធនាគារ១០ ឆ្នាំ ពាក់ព័ន្ធករណីឃា.ត កម្មលើស្ត្រីមេម៉ាយរូបស្រស់កូន៣ អ្នកនាង ចេវ សុវឌ្ឍនា ។
គួរបញ្ជាក់ថា តុលាការកំកំពូល កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នោះបានបើកសវនាការជំនុំជម្រះក្តី លើបណ្តឹងសារទុករបស់ ឡាយ វណ្ណៈ និងបងប្រុស ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ ដែលអ្នកទាំងពីរកំពុងជាប់ឃុំពន្ធនាគាររយៈពេលជាង៣ឆ្នាំកន្លងមកនោះ ដោយអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ នឹងសាលដីកាសាលាឧទ្ទរណ៍ ពាក់ព័ន្ធករណីស្លា.ប់ស្ត្រីមេម៉ាយកូនបីរូបស្រស់ ចេវ សុវឌ្ឍនា ។ យ៉ាងណាមិញ ទាំង២នាក់បងប្អូន កំពុងដង្ហើយរកយុត្តិធម៌ ។
សវនាការបានធ្វើឡើងជាសាធារណៈ ក្រោមការដឹកនាំដោយលោក និល ណុល ប្រធានក្រុមប្រឹក្សាតុលាការកំពូល ចំពោះមុខជនជាប់ចោទ នឹងមេធាវីការពារក្តី ។ សវនាការបានដំណើរការសាកសួរដេញដោលដោយរលូន តាមនីតិវិធីរហូតដល់ចប់ វេលាព្រឹកថ្ងៃដដែលនោះ ទើបប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះក្តីលើកពេលប្រកាសសាល ទៅថ្ងៃទី២៤ ខែធ្នូ ។
កន្លងមក បងប្អូនប្រុសទាំង២នាក់ បានខិតខំប្រឹងប្រែងតតាំងក្តី ដោយអះអាងថាខ្លួនមិនពាក់ព័ន្ធក្នុងអំពើឃា.តក.ម្ម លើស្ត្រីមេម៉ាយរូបស្រស់ ចេវ សុវឌ្ឍនា ទេ ។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តុលាការកំពូលបានលើកយកបណ្តឹងសារទុកមួយនេះ មកបើកសវនាការជំនុំជម្រះក្តីម្តងរួចហើយ តែត្រូវបានតុលាការលើកពេល ដោយមូលហេតុជនជាប់ចោទ ឡាយ វណ្ណៈ មានបញ្ហាសុខភាព ។
សវនាការលើបណ្តឹងសារទុក របស់ជនជាប់ចោទ ឡាយ វណ្ណៈ នឹង ឡាយ ណារិទ្ធ នៅតុលាការកំពូល ត្រូវបានលើកពេលជាបន្តបន្ទាប់ ។ ជាក់ស្តែងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ តុលាការកំពូលបានគ្រោងលើកយកសំណុំរឿងនេះ មកបើកសវនាការម្តងដែរ ប៉ុន្តែពាក់ព័ន្ធបញ្ហាការរាតត្បាតដោយជម្ងឺវីរុសកូវីដ-១៩ ក៏ត្រូវលើកពេលទៅវិញ ។ មិនមែនតែលើកនេះទេតុលាការកំពូល កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានលើកយកសំណុំរឿង ឡាយ វណ្ណៈ អតីតៈអភិបាលខេត្ត និង ឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ មកបើកសវនាការជំនុំជម្រះក្តី តាមបណ្តឹងសារទុករបស់ជនជាប់ចោទម្តងដែរ ប៉ុន្តែសវនាការនោះត្រូវបានប្រកាសលើកពេល ដោយមូលហេតុជនជាប់ចោទឈ្មោះ ឡាយ វណ្ណៈ មានសុខភាពមិនល្អ ។
សូមបញ្ជាក់ទៀតថា សំណុំរឿងជនជាប់ចោទ ឡាយ វណ្ណៈ និងបងប្រុសឈ្មោះ ឡាយ ណារិទ្ធ ពាក់ព័ន្ធករណីឃា.ត កម្មលើស្ត្រីមេម៉ាយកូនបីរូបស្រស់ ចេវ សុវឌ្ឍនា កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានលោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តទន្ទាទោសទាំង២ នាក់បងប្អូន គឺលោក ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ អតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគារកំណត់រយៈពេល១៣ឆ្នាំ ពីបទ.ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។ សាលក្រមនេះក៏បានផ្តន្ទាទោសលោក ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ អតីតតស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុសបង្កើតរបស់ ឡាយ វណ្ណៈ ដាក់ពន្ធនាគារកំណត់រយៈពេល១០ឆ្នាំ ពីបទ.សមគំនិតក្នុងអំពើឃា.ត កម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។ ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកបើកបររថយន្តឲ្យ ឡាយ វណ្ណ: ដាក់ពន្ធនាគារកំណត់២ឆ្នាំ និង ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើផ្ទះស្ត្រី ចែវ សុវឌ្ឍនា ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ទាំងពីរនាក់ពីបទ.លាក់បាំងតម្រុយក្នុងអំពើឃា.ត កម្ម តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ ។
ចំណែកជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ជាអ្នកបើកបររបស់ ឡាយ វណ្ណ: និងឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់អ្នកស្រី ចែវ សុវឌ្ឍនា ពីបទ.លាក់បំបាំងតម្រុង ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ លើជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ដែលជាស្រីចំណាន់ ឡាយ វណ្ណៈ ។
ក្រោយពេលប្រកាសសាលក្រមនេះភ្លាម ជនជាប់ចោទគឺ ឡាយ វណ្ណៈ និងបងប្រុស ឡាយ ណារិទ្ធ បានប្រតិកម្ម កើតទុក្ខមិនសុខ ចិត្តចំពោះសាលក្រមនោះ ដែលគិតថា ការកាត់ក្តីមិនមានភាពយុត្តិធម៌ ដូច្នោះទើបជនជាប់ចោទ២ នាក់បងប្អូន បានប្រកាសប្តឺងឧទ្ធរណ៌តាមច្បាប់កំណត់ ។ ក្នុងនោះលោក ឡាយ វណ្ណៈ និង ឡាយ ណារិទ្ធ ធ្លាប់បានបដិសេធហើយថា ពីរនាក់បងប្អូនមិនបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ទេ ហើយបើមានពាក់ពន្ធមែននោះសូមឲ្យវត្ថុស័ក្តិសិទ្ធិបរាមុខ ឲ្យស្លាប់តៃហោងទាំងប្រពន្ធកូន និងធ្លាក់នរក៩ជាន់កុំឲ្យចាប់ជាតិ ។ ក្រោយមកសំណុំរឿងនេះត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍ លើកយកមកបើកសនាការ តាមបណ្តឹងរបស់ជនជាប់ចោទទើបសាលាឧទ្ធរណ៍បានប្រកាសសាដីកា សម្រេចនៅរក្សាសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។
ដោយឡែក ជនជាប់ចោទជាអ្នកបម្រើ នឹងអ្នកបើកបររថយន្ត ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅពេលអនុវត្តទោសក្នុងពន្ធនាគារគ្រប់គ្រាន់ តាមអំណាចសាល ដីកា ។ ពេលសាលដីកាសាលាឧទ្ធរណ៍ប្រកាស នៅតែរក្សា នឹងតម្កល់ទុកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនោះ ២ នាក់បងប្អូន នៅតែមិនសុខចិត្ត ក៏បានពឹងពាក់មេធាវីការពារក្តីឲ្យ ប្តឹងសារទុកទៅតុលាការកំពូល ដើម្បីទាមទាររកយុត្តិធម៍ឡើងវិញម្តងទៀត ។
ដូច្នេះបានជានៅព្រឹកថ្ងៃទី២៥ ខែធ្នូ តុលាការកំពូលលើកយកសំណុំរឿងនេះមកបើកសវនាការជំនុំជម្រះក្តី ប៉ុន្តែដោយជនជាប់ ចោទ ឡាយ វណ្ណៈ មានបញ្ហាសុខភាព សវនាការនោះត្រូវបានប្រកាសលើកពេលទៅវិញ ។
សូមរំលឹកថា អ្នកស្រី ចេវ សុវឌ្ឍនា ត្រូវគេប្រទះឃើញស្លាប់ដោយចងកនៅក្នុងបន្ទប់គេងរបស់នាង ដែលជាផ្ទះលោក ឡាយ វណ្ណៈ ជួលឲ្យស្នាក់នៅ ស្ថិតក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ។ ដែលករណីខាងលើនោះតាមរបាយការរបស់សមត្តកិច្ចខេត្តតាកែវជំហ៊ានដំបូងថា សង្ស័យជាករណីជនរងគ្រោះចងកសម្លាប់ខ្លួន ប៉ុន្តែក្រោយមកគណៈកម្មការស៊ើប អង្កេត នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ក្រសួងមហាផ្ទៃបានចុះបើកការស្រាវជ្រាវ ក៏បានរកឃើញជាអំពើឃាតកម្មទៅវិញ ។
ក្រោយពេលគណៈកម្មការស្រាវជ្រាវ សង្ស័យដឹងថា ជាអំពើឃា.ត កម្ម ទើបកម្លាំងសមត្តកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនពាក់ពន្ធជា បន្តបន្ទាប់ ដែលមានលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតា កែវ និងលោក ឡាយ ណារិទ្ធ ជាស្នងការរង រួមជាមួយអ្នកបម្រើ និងតៃកុងឡានផងដែរ៕នាគស