Friday, September 20, 2024

កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងឆ្នាំចាស់ និងផ្សព្វផ្សាយ ទិសដៅការងាររបស់ក្រសួងសម្រាប់ឆ្នាំថ្មី រួមនិងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ

ខេត្តសៀមរាប៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានអញ្ជើញអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងផ្សព្វផ្សាយ ទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣ និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងពិធីនោះផងដែរ គេសង្កេតឃើញមានវត្តមាន ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត ដែលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍​ទោ តេង​ ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោកស្នងការរង លោកនាយ លោកនាយរងការិយាល័យ និងមន្ត្រីនគរបាលជាច្រើនរូបចូលរួមផងដែរ។
បន្ទាប់ពី លោកឧត្តមសេនីយ៍​ទោ តេង​ ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឡើងអានរបាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ ២០២២ និងផ្សព្វផ្សាយ ទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានពាំនាំនូវកាផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍លេីកសរសេីរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៍បានលើកទឹកចិត្តឲ្យបន្តការយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានកាន់តែល្អប្រសើរផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក ក៍បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជូនពរដល់អង្គប្រជុំទាំងមូល ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕នាគស

ព័ត៌មានពេញនិយម