ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ថូ ស៊ីណា នាយការិយាល័យគ្រប់គ្រងជនបរទេស ផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននរគបាលខេត្តសៀមរាប ឲ្យរាយការណ៍មកជាប្រញ៉ាប់ បើមានករណីសមត្តកិច្ច ឬភ្នាក់ងារទេសចរណ៍ណា យកលិខិតឆ្លងដែន (passport) ទៅហេីយ ទុកមិនបន្តទិដ្ឋាការ (Visa) រហូតហួសសុពលភាព។
លោកវរសេនីយ៍ឯកបានបន្តថា កន្លងមកធ្លាប់មានករណី សមត្ថកិច្ច ឬភ្នាក់ងារទេសចរណ៍ បានទទួលយកលិខិតឆ្លងដែន ដេីម្បីបន្តរទិដ្ឋាការ ហើយមានការយឺតយ៉ាវក្នុងការប្រគល់ជូនម្ចាស់វិញ។
លោកវរសេនីយ៍ឯក ថូ ស៊ីណា បញ្ជាក់ថា បេីមានយកទៅ ហេីយប្រេីរយះពេលយូរ ក្នុងការបន្តទិដ្ឋាការ(Visa) និងមិនទាន់ប្រគល់មកឲ្យលោក-លោកស្រី វិញទេនោះ សូមរាយការណ៍មកជាប្រញ៉ាប់ ដើម្បីជៀសវាងមានការបាត់បង់ និងហួសសុពលភាព៕នាគស