Saturday, September 21, 2024

មួយយប់សមត្ថកិច្ចបង្ក្រាបបានពីរករណី នៅក្នុងសង្កាត់ស្លក្រាម

ខេត្តសៀមរាប៖ ត្រឹមតែមួយយប់សោះសមត្ថកិច្ចបង្ក្រាបបានពីរករណី នៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវាលាម៉ោង២២ និង៥៤នាទី ថ្ងៃទី២៧ ខែមិនា ឆ្នាំ ២០២៣ ស្ថិតត្រង់ចំណុចវត្តពោធិ៍លង្កា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនិងករណីប្រើប្រាស់ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ដកហូតវត្ថុតាង ម្ស៉ៅមេតំហ្វេតាមីនចំនួន១កញ្ចប់ ម៉ូតូចំនួន០១គ្រឿង។

សមត្ថកិច្ចបន្តថា កាលពីវាលាម៉ោង០២ និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ មិនា ឆ្នាំ២០២៣ នៅចំណុចចុងស្ពាននាគខាងកើត ស្ថិតនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ម៉ូតូចំនួន០២គ្រឿង ពាក់ព័ន្ធនិងករណីបង្ហោះម៉ូតូ។

សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ ព្រមទាំងក្មេងទំនើងទាំងនោះ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធី៕នាគស

ព័ត៌មានពេញនិយម