ខេត្តសៀមរាប៖ មានករណីអគ្គិភ័យមួយកើតឡើងបណ្តាលឲ្យឆេះឡសំងួតរោងម៉ាសុីនកិនស្រូវមួយកន្លែង កើតឡើងនៅភូមិពេជោ្ជរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីវេលាម៉ោង ១២ និង០០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមការឲ្យដឹងពីសមត្ថកិច្ចនៅរសៀលថ្ងៃនេះ។
សមត្ថកិច្ចបន្តថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ ញឹម បញ្ញា ភេទប្រុស អាយុ៥៣ឆ្នាំ ប្រពន្ធឈ្មោះ ហាំ គឹមរ៉ាន់ អាយុ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានការឆាបឆេះនេះ គឺមកពីម៉ាសុីនក្នុងឡសំងួតស្រូវមានកំដៅខ្លាំង។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ចំពោះករណីនេះកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យបាន ប៉ុន្តែក្នុងនោះក៍មានខូចខាត ម៉ាសុីនឡសំងួតស្រូវ និងស្រូវចំនួន១០តោនផងដែរ៕នាគស