Sunday, November 24, 2024

លោកឧត្តមសេនីយ៍ត្រី អៀង មករា ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល

ខេត្ត​សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សរុបចំនួន ២០នាក់ ស្រី០៣នាក់ នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកពួក កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ក្នុងពិធីនេះគេក៍សង្កេតឃើញមាន វត្តមានការចូលរួមពី លោកនាយ-លោកនាយរងការិយាល័យ និងលោកអធិការស្រុកចំនួន០៥ ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង ក៏​បាន​ពាំនាំ​នូវការ​ផ្តាំផ្ញើ​​ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ទោ ​ស្នងការ​​ និងបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​ ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានមានប្រសាសន៍លើកសរសេីរ ដល់កងកម្លាំងទាំងអស់ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក និងបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ និងជូនពរដល់កងកម្លាំងនគរបាលទាំងអស់ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕នាគស

ព័ត៌មានពេញនិយម