Thursday, November 21, 2024

ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែចេញពីវត្តរាជបូណ៌ ខេត្តសៀមរាប ប្រទេសកម្ពុជាទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម

ខេត្តសៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានធ្វើការដង្ហែព្រះអគ្គិជ័យកីឡា របស់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចេញពីវត្តរាជបូណ៌ ទៅកាន់ប្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ប្រគល់ជួនដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) ដើម្បីនាំយកទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចេញពីវត្តរាជបូព៌ ទៅកាន់ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប ដើម្បីដង្ហែឆ្ពោះទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម។
ឯកឧត្តម ទៀ សីហា បញ្ជាក់ថា ទីក្រុងហាណូយ ប្រទេសវៀតណាមនេះ ជាទីដែលពិធីរត់ភ្លើងគប់(ព្រះអគ្គិជ័យកីឡា) ឆ្លងកាត់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ផ្ដើម។
ឯកឧត្តម ទៀ សីហា ក៍បានធ្វើការថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ ប្អូនៗក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដែលបានចូលរួមឈរអម អបអរសាទរ ស្វាគមន៍ និងជូនដំណើរនៃពិធីដង្ហែព្រះអគ្គិជ័យកីឡា ប្រកបដោយភាពអាធឹកអធ័មយ៉ាងក្រៃលែង៕នាគស

ព័ត៌មានពេញនិយម