Saturday, November 23, 2024

ក្រសួងអប់រំយុវជននិងកីឡា ឲ្យគ្រឹះស្ថានអប់រំទាំងអស់ធ្វើវិស្សមកាលធំ ក្នុងអំឡុងនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមទី១២

រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានចេញលិខិតមួយជំរាបជូនដល់ គ្រឹះស្ថានអប់រំទាំងអស់នៅទូទាំងប្រទេស ឲ្យមានការឈប់សម្រាកក្នុងអំឡុងពេល នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣។

ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ក្រសួងបានធ្វើការណែនាំឲ្យ គ្រឹះស្ថានអប់រំកុមារតូចៗ និងសេវាអប់រំកុមារតូចៗ គ្រឹះស្ថានបឋមសិក្សា គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ គ្រឹះស្ថានបច្ចេកទេស គ្រឹះស្ថានឧត្ដមសិក្សា ទាំងសាធារណៈនិងឯកជនទាំងអស់ ត្រូវឈប់សម្រាកចាប់ពីថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២៣។

ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា ការឈប់សម្រាកនេះគឺ ធ្វើឡើងដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២៕នាគស

ព័ត៌មានពេញនិយម