ខេត្តសៀមរាប៖ មានករណីអគ្គិភ័យមួយកើតឡើងបណ្តាលឲ្យឆេះអាគារថ្មមួយកន្លែងដែលកំពុងសាងសង់ ស្ថិតនៅក្នុងក្រុមទី៤ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ៧ និង ៤០នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើឈ្មោះ ថាប់ ភីរុណ ភេទប្រុស អាយុ៤៨ឆ្នាំ។
សមត្ថកិច្ចបន្តថា ដោយមូលហេតុ បណ្តាលមកពីជាងកាត់ជញ្ជាំងថ្មប៉ះដែក បង្កជាផ្កាភ្លើង ធ្លាក់លើសំឡីកែវប៉ុងបិទជាប់ជញ្ជាំង បង្កើតជាអណ្តាតភ្លើងឆាបឆេះតែម្តង។
សមត្ថកិច្ចបន្ថែមថា ករណីនេះកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន០២គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន។
រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់ អាចបញ្ជាក់អំពីទំហំនៃការខូចខាត ដែលបង្កើតឡើងដោយគ្រោះអគ្គីភ័យនេះបាននៅឡើយទេ៕នាគស