Thursday, November 21, 2024

ព្រះអគ្គិជ័យកីឡា ត្រូវបានតម្កល់ទុកមួយយប់ក្នុងវត្តរាជបូណ៌ មុនដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ាន

ខេត្តសៀមរាប៖ បន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២១ខែមីនាឆ្នាំ ២០២៣នេះ។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានទទួល និងដង្ហែព្រះអគ្គិជ័យកីឡា ទៅតម្កល់ទុកមួយយប់នៅវត្តរាជបូណ៌ ដោយបាននិមន្តព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅធិការវត្តរាជបូណ៌ប្រោះព្រំ បន្ទាប់ពីអត្តពលិកកម្ពុជាបានបញ្ចប់ការរត់បណ្ដាក់គ្នាជុំវិញវង់តូចអង្គរ។

ភ្លើងគប់ព្រះអគ្គិជ័យកីឡានេះ នឹងធ្វើការដង្ហែចេញពីប្រទេសកម្ពុជា ទៅកាន់បណ្ដាប្រទេសអាស៊ាន ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាកាលបរិច្ឆេទបើកការប្រកួតស៊ីហ្គេមជាផ្លូវការ៕នាគស

 

 

ព័ត៌មានពេញនិយម