Thursday, November 21, 2024

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡា

ខេត្តសៀមរាប៖ ស្ថិតក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនៃព្រះករុណា ព្រះវររាជបិតាកីឡាជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡា នៅវេលាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមដង្ហែថ្វាយព្រះរាជសកម្មភាពដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង សម្ដេចពិជ័យសេនា ទៀ បាញ់ លោកជំទាវកិត្តិ​ស​ង្គ​ហ​បណ្ឌិត​ ​ម៉ែន សំអន ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តសៀមរាប មហាជន និងភ្ញៀវជាតិ អន្តរជាតិជាច្រើនផងដែរ។

សូមជំរាបជូនផងដែរថា៖ ព្រះអគ្គីដែលសុំពីព្រះអាទិត្យហៅថា ព្រះអគ្គីទេព ឬភ្លើងកីឡា នឹងរក្សាទុកនៅក្នុងចង្កៀងពិសេសមួយ ដើម្បីយកតាមទៅកាន់ប្រទេសផ្សេងៗទៀត ដើម្បីធ្វើជានិមិត្តរូបនៃការរត់កាត់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាការបំផុសចលនាឲ្យប្រទេសទូទាំងអាស៊ីអាគ្នេយ៍ឲ្យគាំទ្រការរៀបចំការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា៕នាគស

ព័ត៌មានពេញនិយម