ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សរុបចំនួន ២៣១នាក់ ស្រី៣៤នាក់ កាលពីព្រឹកទី១៧ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្នុងពិធីនោះផងដែរ គេសង្កេតឃើញថាមានការអញ្ជេីញចូលរួមពី លោក-លោកស្រីស្នងការរង លោកនាយការិយាល័យទាំង៣៣ និងលោកអធិការក្រុង-ស្រុកទាំង១២ ផងដែរ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ផងដែរ ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។
លោកស្នងការ ក៍បានមានប្រសាសន៍លើកសរសេីរ ដល់កងកម្លាំងទាំងអស់ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក។
លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានបញ្ជាក់អំពីការបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ពិសេសសេវាសាធារណៈ បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យកងកម្លាំង និងធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប៕នាគស