Wednesday, December 11, 2024

បុរសជនជាតិ​អង់គ្លេស វ័យ ៣៧ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួន ក្នុង វីឡា បាហ៊ូ សៀមរាប

ខេត្តសៀមរាប៖ បុរសជនជាតិអង់គ្លេស វ័យ៣៧ឆ្នាំម្នាក់ បានចងកសម្លាប់ខ្លួន ក្នុងបន្ទប់ទឹកនៃ វីឡា បាហ៊ូ សៀមរាប។ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ច មកកាន់អង្គភាពសារព័ត៌មាន គូលែនដេលី នៅព្រលប់ថ្ងៃនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជំនាញទទួលព័ត៌មាន ថា មានជនបរទេសម្នាក់ ត្រូវបានប្រទ:ឃើញស្លាប់នៅក្នុងបន្ទប់ទឹក នៃ វីឡា បាហ៊ូ ( Baahu Villa SiemReap ) ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២៨ មិថុនា ក្នុងក្រុមទី១០ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១០ និង ០០ នាទី ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២៣។

សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ក៏ឃើញថាពិតជាមានបុរសជនបរទេសម្នាក់ បានស្លាប់ពិតប្រាកដមែន។សមត្ថកិច្ចបន្ថែមថា សាកសពជនរងគ្រោះមានឈ្មោះ BURN TIMOTHY CHARLES  ភេទប្រុស​ មានកម្ពស់ ១.៩០ម៉ែត្រ អាយុ ៣៧ឆ្នាំ​ ជាជនជាតិ អង់គ្លេស ដែលកាន់លិខិតឆ្លងដែនលេខ ១៣៥៩៨៦១៧៨ មុខរបរទេសចរណ៍ ស្នាក់នៅបណ្ដោះអាសន្នទីតាំងកើតហេតុខាងលើ។

សមត្ថកិច្ចបន្តបន្ថែមថា តាមការបំភ្លឺពីឈ្មោះ ហៃ សុខហេង ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរបុគ្គលិក វីឡា បាហ៊ូ បានឲ្យដឹងថា ខ្ញុំបាទបានធ្វើការនៅក្នុងវីឡានេះតាំងពីឆ្នាំ ២០១០ ហើយស្នាក់នៅទីនេះផងដែរ ហើយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ មានភ្ញៀវជនជាតិអង់គ្លេស(សព)បានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯងក្នុងវីឡានេះ ដោយកក់រយៈពេល ០៩ថ្ងៃ ក្រោយពីបំពេញបែបបទហើយ បានជូនគាត់ទៅបន្ទប់លេខ ១០៩។ ក្នុងអំឡុងពេលស្នាក់នៅខ្ញុំពុំដែលឃើញគាត់មានបញ្ហាអ្វីនោះទេ។ គាត់តែងតែដើរលេងធម្មតាហើយពេលចេញចូលវីឡាម្ដងៗគាត់តែងតែនិយាយលេងជាមួយពួកខ្ញុំ ប៉ុន្តែកាលពីម្សិលមិញគាត់មានអាការៈប្លែក ដោយគាត់ចេញចូលមិនសូវនិយាយស្ដីដូចមុនទេ ខ្ញុំក៏មិនបានចាប់អារម្មណ៍ឬសួរនាំច្រើនដែរ រហូតដល់យប់ថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២៣ វេលាម៉ោង១៩:០០នាទី ខ្ញុំឃើញគាត់ដើរពីខាងក្រៅត្រឡប់មកវិញតែគាត់មិនបាននិយាយស្ដីរកអ្នកណាទេ រួចក៏ចូលទៅក្នុងបន្ទប់បាត់ទៅ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២៣ វេលាម៉ោង ០៦ និង ០០នាទី ខ្ញុំបានឃើញទឹកហូរចេញពីបន្ទប់គាត់ស្នាក់នៅពួកខ្ញុំក៏បានទូរសព្ទទៅក្នុងបន្ទប់ តែគាត់មិនលើកទេ ពួកខ្ញុំបន្តទៅគោះទ្វារបន្ទប់ក៏គាត់មិនឆ្លើយតបដែរ ដោយគិតថាមិនស្រួលពួកខ្ញុំបានសម្រេចចិត្តយកកូនសោចាក់បើកទ្វារបន្ទប់តែចាក់ពុំបានទេដោយសារជាប់គន្លឹះពីក្នុង ពេលនោះពួកខ្ញុំក៏សម្រេចចិត្តគាស់ទ្វាបន្ទប់ខាងក្រោយរបស់គាត់ ពេលគាស់បានចូលទៅដល់ក្នុងបន្ទប់ស្រាប់តែឃើញគាត់ចងកនិងទុយោផ្កាឈូកសម្រាប់ងូតទឹក។ ឃើញដូច្នោះពួកខ្ញុំក៏បានបិទទ្វារបន្ទប់វិញហើយទៅរាយការណ៍ជូនសមត្ថកិច្ច។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងការបញ្ជាក់របស់លោកគ្រូពេទ្យកោសល្យវិច្ច័យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា សាកសពដែលស្លាប់នេះ គឺដោយសារ អត្តឃាតដោយចងក។បច្ចុប្បន្នសាកសពត្រូវបានយកទៅរក្សាទុក នៅវត្តទឹកថ្លារាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕នាគស

 

ព័ត៌មានពេញនិយម