រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាថ្នាក់នាយឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៤៥៤ នៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២៣នេះ។
សូមបញ្ជាក់ជួនថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងទៅ មានឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ឯក «ផ្កាយ៣» នៃកងយោធពលខេមរភូមិន្ទ មានតួនាទីជាមេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ របស់ព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ននេះ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ស្របតាមព្រះរាជតំរិះ ដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជីវិតតម្កល់លើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៃយើង៕នាគស