Sunday, November 24, 2024

លោក ដា ចំរើន ដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ “ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” កណ្ដាលក្រុងសៀមរាប

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ “ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ត្រង់ចំណុចការដ្ឋានសំណង់មួយកន្លែង ដែលស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៥ និង០០នាទីថ្ងៃទី ១០ខែ មិនា ឆ្នាំ២០២៣កន្លងទៅ។

ប្រភពពីអធិការដ្ឋាននគរបាល ក្រុងសៀមរាបបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ប៊ន់ សុធា ហៅ ពេទ្យ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។​
អធិការដ្ឋាននគរបាលបានបន្តថា បន្ទាប់ពីធ្វើការឃាត់ខ្លួនបាន សមត្ថកិច្ចពិនិត្យរកឃើញថា ជនសង្ស័យមានសារធាតុញៀននៅក្នុងខ្លួន។
អធិការដ្ឋានបន្ថែមថា សមត្ថកិច្ចធ្វើការត្រួតពិនិត្យទីតាំង បានរកឃើញវត្ថុតាង និងដកហូត ម្សៅមេតំហ្វេតាមីនចំនួន ១៩កញ្ចប់ស្មើនឹងទម្ងន់ ៤.៤១ក្រាម(ទម្ងន់សុទ្ធ) មេតំហ្វេតាមីនគ្រាប់ព៌ណផ្កាឈូកសញ្ញា WY ចំនួន០១គ្រាប់ស្មើនឹងទម្ងន់ ០.១០ក្រាម(ទម្ងន់សុទ្ធ)​ និងទូរស័ព្ទដៃដែលជនសង្ស័យបានប្រើប្រាស់ ក្នុងការទំនាក់ទំនងចំនួន១គ្រឿង​ ។
អធិការដ្ឋាននគរបាលក្រុងសៀមរាបបានបញ្ជាក់ថា ដោយផ្អែកលើវត្ថុតាង ការពិនិត្យលើជនសង្ស័យរបស់ជំនាញ បានធ្វើការសន្និដ្ឋានដំបូងថា ជនសង្ស័យរូបនេះ ពិតជាបានរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕នាគស

↘️ប្រសិនបើ​ បងប្អូនប្រជាពលរដ្ឋជួបបញ្ហារអសន្តិសុខ សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង
️ ☎️ ០៩៧ ៧៧៨ ០១២៣ / ០១២ ៤៦០ ៥៧០

ព័ត៌មានពេញនិយម