ខេត្តសៀមរាប៖ យោងតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ច ដែលអង្គភាពសារព័ត៌មាន គូលែនដេលី យើងទទួលបានមកថា មានយុវជនម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយយកអាវសាច់ក្រណាត់ដៃវែងពណ៌ស ឆ្នូតពណ៌ខ្មៅតូចៗ ចងភ្ជាប់នឹងត្រចៀកទ្វាររួចពាក់គងទៅលើទ្វារឈើបន្ទប់ទឹក មានកម្ពស់ពីការ៉ូ ប្រវែង១.៩៥ ម៉ែត្រ ក្នុងបន្ទប់លេខ២០៦ ជាន់ទី១ របស់ផ្ទះសំណាក់ នឹងភោជនីយដ្ឋាន “ណូរ៉ាក្រហម” ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៨ និង ១៥ នាទីថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៣ កន្លងទៅនេះ។
របាយការណ៍សមត្ថកិច្ចបានបន្តថា ជនរងគ្រោះនៅក្នុងហេតុការណ៍នេះមានឈ្មោះ យ៉ុង លីដា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ន ភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ស្ត្រីម្នាក់មានឈ្មោះ មឿន ផល្លី អាយុ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលត្រូវជាម្ដាយបង្កើតនៃសព បានរៀបរាប់អោយដឹងថា កូនប្រុសរបស់គាត់ ឈ្មោះ យ៉ុង លីដា (សព) ភេទប្រុស អាយុ២៤ឆ្នាំ ធ្លាប់បានចូលបម្រើការងារជាបុគ្គលិកផ្នែកលក់ឥវ៉ាន់គ្រប់មុខ នៅក្នុងព្រលានយន្តហោះខេត្តសៀមរាប បានរយះពេល០៣ឆ្នាំមកហើយ។ ចាប់ពីពេលនោះមក កូនប្រុសរបស់គាត់បានឧស្សាហ៍ឈឺក្បាល ដេកមិនសូវលក់។ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ រូបគាត់ក៏បានអោយកូនប្រុសឈប់ធ្វើការនៅព្រលានយន្តហោះ រួចក៏បាននាំកូនប្រុសទៅពិនិត្យសុខភាពទូទៅ នៅពេទ្យ៧៧៧។ នៅថ្ងៃ ០៧ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង០០នាទី កូនរបស់គាត់បានចេញពីផ្ទះ នៅភូមិច្រេស ឃុំកណ្ដែក ដោយជិះម៉ូតូម៉ាកហុងដាដ្រីម ឆ្នាំ២០១១ ទៅជួលបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ លោកស្រី លី អ៊ុំអេង ។ នៅថ្ងៃដដែល វេលាម៉ោង ១៧ និង ៣០នាទី កូនប្រុសរបស់ខ្លួនក៏បានផ្ដាច់ការទំនាក់ទំនងជាមួយអ្នកផ្ទះ។ ក្រោយពីបាត់ដំណឹងពីកូនប្រុស រូបគាត់បានដើរដាក់ពាក្យបណ្ដឹស្វែងរកកូនគ្រប់កន្លែង នៅស្រុកបាគងផង នឹង ក្រុងសៀមរាបផង ។
អ្នកម្ដាយរូបនេះបានបន្តថា ជាក់ស្ដែងនៅថ្ងៃទី០៨ ខែមីនាឆ្នាំ២០២៣ វេលាម៉ោង១៨ និង ១៥នាទី រូបគាត់បានទទួលព័ត៌មានតាមរយះទូរស័ព្ទបុគ្គលិកសណ្ឋាគារ លោកស្រីលី អ៊ុំអេង បានប្រាប់ថា មានមនុស្សប្រុសចងកស្លាប់ក្នុងបន្ទប់ ២០៦ ។
ស្រ្តីជាម្ដាយនៃសពបានបញ្ជាក់ថា ពេលនោះទើបរូបគាត់បានដឹងថា បុរសដែលចងកសម្លាប់ខ្លួននោះ គឺជាកូនប្រុសរបស់គាត់ ព្រោះកូនប្រុសបានប្រើប្រាស់លេខទូរស័ព្ទរបស់គាត់ នៅកន្លែងចុះឈ្មោះចូលស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើ ពេលមកដល់ បានឃើញកូនប្រុសរបស់ខ្លួនស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន។
ជាការបន្ថែមលើសនេះទៀតសមត្ថកិច្ច ក៍បានទទួលការបំភ្លឺរបស់ឈ្មោះ គង់ មុំ ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាបុគ្គលិកមានតូនាទីជាអ្នកគឹតលុយ នៅផ្ទះសំណាក់និងភោជនីយដ្ឋានយីហោ “ណូរ៉ាក្រហម” របស់លោកស្រី លី អ៊ុំអេង ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ផងដែរថា រូបខ្លួនចូលធ្វើការចាប់ពីម៉ោង ០៦ និង ០០នាទីព្រឹក ដល់ម៉ោង ១៨ និង ០០នាទីល្ងាច។ នៅថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង ៣០ នាទី ខណ:ដែលរូបខ្លួនកំពុងអង្គុយកន្លែងគិតលុយ ស្រាប់តែឃើញបុរសម្នាក់ពាក់អាវសាច់ក្រណាត់ពណ៌សឆ្នូត ខ្មៅ ស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅ មានស្ពាយកាបូបពីក្រោយពណ៌ក្រម៉ៅ ដើរចូលក្នុងផ្ទះសំណាក់ ដើម្បីជួលបន្ទប់ស្នាក់នៅ ពេលនោះគាត់បានសុំជួលបន្ទប់មានម៉ាស៊ីនត្រជាក់ ហើយបង់ប្រាក់មុនចំនួន ១៥ដុល្លារ ហើយរូបខ្លួនក៍បានហុចសោរបន្ទប់លេខ២០៦ ជាន់ទីមួយឲ្យទៅគាត់ដោយពុំបានជូនគាត់ឡើងទៅបន្ទប់នោះទេ។
ស្ត្រីជាបុគ្គលិករូបនោះបានបន្តថា ជាក់ស្ដែងនៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង ៣០នាទី មានបុគ្គលិកដូរវេន ឈ្មោះ សុភ័ក្រ ភេទប្រុស បានមកវិញឃើញថា មានមនុស្សនៅក្នុងបន្ទប់ លេខ២០៦ បន្ទាប់មកឈ្មោះ សុភ័ក្រ ភេទប្រុស បានមកយកសោរចាក់បន្ទប់នោះដើម្បីសំអាត រួចរូបគេបានចុះមកក្រោមវិញ នឹងប្រាប់អោយ រូបខ្លួនទាក់ទងទៅឈ្មោះ ណូរ៉ា ភេទ ប្រុស ជាអ្នកគ្រប់គ្រងថាមានរឿងហើយ។
បុគ្គលិកស្រីនោះបានបញ្ជាក់ថា ឈ្មោះ ណូរ៉ា ដែលជាអ្នកគ្រប់គ្រង បានចេញពីបន្ទាប់ដេក ឡើងទៅមើលនៅបន្ទប់លេខ២០៦នោះ រួចមួយសន្ទុះក៏ស្រាប់តែបានឃើញមានសមត្ថកិច្ចមកដល់ ទើបរូបខ្លួនដឹងថា បុរសនៅក្នុងបន្ទប់លេខ២០៦នោះ បានចងកស្លាប់បាត់ទៅហើយ ។
នៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញ កន្សែកប៉ាក់ពណ៌ស នៅលើពួកដេក ដែលជនរងគ្រោះបានយកទៅធ្វើសកម្មភាព អត្តឃាតចងកម្តងរួចហើយ ឃើញមានគូចចងត្រឹមត្រូវ ប៉ុន្តែកន្សែងនោះត្រូវបានដាច់ទំនងជាមកពីមិនបានសម្រេច។
សមត្ថកិច្ចក៏បានរកឃើញ នូវលិខិតបណ្ដាំមុនអត្តឃាតរបស់ជនរងគ្រោះ ដោយបានសសេរលើក្រដាស់ទុកនៅលើតុមួយសន្លឹកផងដែរ។ លិខិតបណ្ដាំនោះមានខ្លឹមសារថា “ខ្ញុំសូមទោសម៉ាក់ប៉ា សូមទោសអ្នកគ្រប់ គ្នា ខ្ញុំមិនបានដឹងថា ខ្ញុំឈឺតាំងពីពេលណានោះទេ ខ្ញុំទៅមុខលែងរួចហើយអត់ទោសអោយខ្ញុំផង អរគុណសម្រាប់ការលើកទឹកចិត្តគ្រប់យ៉ាងខ្ញុំជាអ្នកខុស”។
សមត្ថកិច្ចបានបញ្ជាក់ថា ដោយយោងតាមការបំភ្លឺពីម្តាយនៃសព ការបភ្លឺរបស់ឈ្មោះ គង់ មុំ ភេទស្រី បុគ្គលឹកផ្ទះសំណាក់ លិខិតបណ្ដាំមុនអត្តឃាតរបស់ជនរងគ្រោះ តាមការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសព និង ផ្អែកតាមលោកគ្រូ ពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថា ជនរងគ្រោះ(សព)ពិតជាបានធ្វើអត្តឃាត ចងកសម្លាប់ខ្លួនពិតប្រាកដមែន៕នាគស