ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បានលង់ទឹកស្ទឹងសៀមរាប ស្លាប់យ៉ាងអាណោចអាធ័ម នៅត្រង់ចំណុចក្រុមទី១ ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៣។
សមត្ថកិច្ចបន្តថា ស្ត្រីម្នាក់មានឈ្មោះ ដួង ប៉ិច ភេទស្រី អាយុ៦១ឆ្នាំ មានមុខរបរ មេផ្ទះ មានទីលំនៅក្រុមទី៣ ភូមិ ស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវជាម្ដាយរបស់ជនរងគ្រោះ បានរៀបរាប់អោយដឹងថា បុរសដែលស្លាប់បាត់បង់ជីវិតដោយសារលង់ទឹកនេះមានឈ្មោះ អ៊ឹង សុជាតិ អាយុ៣៧ឆ្នាំ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្នក្នុងបន្ទុករបស់គាត់ គឺជាកូនទី១ ក្នុងចំណោមកូនប្រុសទាំង២នាក់ ដែលសុទ្ធតែមានសតិវិបល្លាសស្មារតី (សតិមិនគ្រប់ទឹក)។
ក្រៅពីមានសតិមិនគ្រប់កូនប្រុសឈ្មោះ អ៊ឹង សុជាតិ មានជំងឺអេដស៍ និងញៀនស្រាជាប្រចាំ ហ្នឹងដើរសុំទាននៅកន្លែងព្រះអង្គចេកព្រះអង្គចមធ្វើឲ្យបាត់បង់សណ្ដាប់សាធារណៈសង្គម ត្រូវបានសមត្ថកិច្ចយកទៅដាក់មណ្ឌលកែប្រែនៅមណ្ឌលទឹកវិលរយៈពេលបីខែ ហើយចេញមកវិញនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ បន្ទាប់ពីចេញពីមណ្ឌល ពេលនោះកូនរបស់គាត់ អ៊ឹង សុជាតិ តែងតែដើរសុំទាននិងផឹកស្រាជាប្រចាំ ពេលខ្លះមិនឃើញត្រឡប់មកផ្ទះវិញទេ ។ រហូតដល់វេលាម៉ោង០៣:០០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៣ រូបគាត់ងើបពីដេករៀបចំហាត់ប្រាណ ហើយកូនរបស់គាត់ អ៊ឹង សុជាតិ ក៏បានក្រោកហើយដើរចេញទៅក្រៅផ្ទះ សំដៅទៅកន្លែងព្រះអង្គចេកព្រះអង្គចមដោយស្លៀកខោខ្លីត្រឹមផ្លៅ ក្រឡាការ៉ូក្រហម លាយស លាយខៀវ ពាក់អាវយឺតដៃខ្លីពណ៌បៃតង។ បន្ទាប់មករូបគាត់ក៏ជិះកង់ហាត់ប្រាណម្នាក់ឯង ទៅស្រះស្រង់រហូតដល់ម៉ោង ០៨ និង ០០ នាទីព្រឹក គាត់បានមកដល់ផ្ទះវិញក៏ពុំបានឃើញកូនគាត់(សព)នៅផ្ទះឡើយ។ លុះដល់ម៉ោង ១០និង ២០ នាទី ពេលគាត់កំពុងតែនៅផ្ទះជាមួយនឹងប្ដី ក៏ស្រាប់តែឃើញអ្នកលក់នំប៉័ងនៅតាមដងស្ទឹងមុខព្រះវិហារកាតូលិក គាត់ឈ្មោះ លី រីណា ភេទស្រីអាយុ ៤០ឆ្នាំ ជិះ ផាស្អាប់ ទៅប្រាប់ប្ដីប្រពន្ធខ្ញុំថា កូនពូឈ្មោះ អ៊ឹង សុជាតិ ភេទប្រុស លង់ទឹកហើយ។ ពេលនោះរូបគាត់នឹងប្ដីបានជិះម៉ូតូឌុបគ្នាមកកន្លែងដែលអ្នកលក់នំប៉័ងប្រាប់រួចក៏ចុះ រាវក្នុងទឹកស្ទឹងក៏ប្រទះឃើញកូនលង់ទឹកស្ទឹង រួចប្ដីរបស់គាត់បានលើកដាក់លើគោកធ្វើចលនានៅតែមិនដឹងខ្លួន ទើបដឹងថាស្លាប់ពិតប្រាកដមែន រួចក៏រាយការណ៍ជូនសមត្ថកិច្ច និង មេភូមិចុះមកពិនិត្យធ្វើកោសលវិច្ច័យបញ្ជាក់ថាកូនរបស់គាត់។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីម្តាយនៃសព ការពិនិត្យសពនៅកន្លែងកើតហេតុ និង ផ្អែកតាមលោកគ្រូពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថា ជនរងគ្រោះឈ្លក់ទឹកបណ្ដាលអោយស្លាប់ ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ និងបទល្មើសព្រហ្មទ័ណ្ឌនោះទេ៕នាគស