ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានឲ្យអង្គភាពបណ្ដាញព័ត៌មាន គូលែន ដេលី ដឹងថា មានស្ត្រីមានវ័យ ៤៤ ឆ្នាំម្នាក់ ដាច់ចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ទៅនឹងដើមខ្នុរខាងលិចផ្ទះរបស់ខ្លួន ដែលស្ថិតនៅភូមិរំដេង ឃុំត្រាំសសរស្រុកស្រីស្នំខេត្តសៀមរាប កាលពីវេលាម៉ោង០៣ និង០០នាទីទៀបភ្លើ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
សមត្ថកិច្ចបន្តថា ស្ត្រីរូបនោះឈ្មោះ ឈន់ រឹត មុខរបរ កសិករ មានពីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។សមត្ថកិច្ចបានបញ្ជាក់ថា ដោយយោងតាមការបំភ្លឺរបស់ប្តីជនរងគ្រោះ និងការពិនិត្យរបស់កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត ដោយចងកនឹងក្រម៉ាពិតប្រាកដមែន មូលហេតុមកពីជនរងគ្រោះមានការតូចចិត្ត នឹងជំងឺប្រចាំកាយរបស់ខ្លួនរ៉ាំរ៉ៃយូរឆ្នាំមកហើយ និងមិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌនោះឡើយ៕នាគស