Thursday, November 21, 2024

ក្រុងសៀមរាប ដែលជាបេះដូងនៃខេត្តសៀមរាប ទទួលបានជ័យលាភី​ ផ្ការំដួលបីទង​

ខេត្តសៀមរាប៖ ក្រុងសៀមរាបគឺជាបេះដូងនៃទីក្រុងដ៍អច្ឆរិយៈ សម្បូរទៅដោយប្រាំងប្រាសាទនានា ដែលជាកេរ្តិ៍ដំណែលដ៏អស្ចារ្យ អំពីមហាបុព្វបុរស ដែលបានកសាងទុកជាស្នាដៃ មានវប្បធម៌អរិយធម៌យ៉ាងសម្បូរបែប។

ប្រសិនបើគេរំលឹកអំពីប្រទេសកម្ពុជា ទាំងភ្ញៀវជាតិនិងអន្តរជាតិ និងនឹកដល់ទីក្រុងបុរាណ ដែលមានប្រសាទអង្គរវត្ត និងប្រាសាទដទៃទៀតយ៉ាងច្រើន ដែលពោរពេញទៅដោយភាពអាថ៌កំបាំង នោះគឺស្ថិតនៅក្នុងខេត្តភាគឧត្តរនៃប្រទេសកម្ពុជា គឺខេត្តសៀមរាប។

ថ្មីៗនេះគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត បានប្រគល់ជ័យលាភី​ ផ្ការំដួលបីទង​ ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលេីកទី៣​ (២០២២~២០២៥)​ និងពានរង្វាន់ជ័យលាភី លេខ៣​ ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ២០២២ (Best Countdown City of The Year 2022)។
រដ្ឋបាលខេត្តបានធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដែលបានចូលរួមគាំទ្រ​ និងចូលរួមនូវសកម្មភាពនានាដែលធ្វេីឱ្យក្រុងសៀមរាបបានក្លាយជាទីក្រុងស្អាត។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណដល់ភ្ញៀវទេសចរ​ ដែលបានអញ្ជើញមកទស្សនាកំសាន្តអំឡុងពេលបុណ្យឆ្លងឆ្នាំសកលផងដែរ៕នាគស

ព័ត៌មានពេញនិយម