Friday, October 18, 2024

បុរសម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីត្រូវបានរថយន្តមិនស្គាល់អត្តសញ្ញាណបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ!

ខេត្តសៀមរាប៖ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយរថយន្តមិនស្គាល់ម៉ាក​ មិនស្គាល់ផ្លាកលេខ​ បេីកបរដោយជនមិនស្គាល់អត្តសញ្ញាណ​ បើកបរក្នុងក្ល្បឿនលឿន មានទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីត ហេតុខាងលេីបានបុក  ម៉ូតូម៉ាកHONDA DREAM​ ពណ៌ខ្មៅ​​ ពាក់ផ្លាកលេខ​ សៀមរាប​ 1X-6160 អ្នកបេីកបរឈ្មោះ​ សំ​ ជាត់​ ភេទប្រុស​ អាយុ​ ៦៧ឆ្នាំ​ រស់នៅភូមិត្រៀក សង្កាត់សៀមរាប​ ក្រុងសៀមរាប ខេត្តសៀមរាប​ បើកបរមានទិសដៅពីកើតបត់ឆ្វេងទៅត្បូង។តុល្យការករណីគ្រោះថ្នាក់ចរាចរណ៍​ខាងលេី​នេះបណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ ឈ្មោះ សំ​ ជាត់​  អ្នកបើកបរម៉ូតូ (អត់ពាក់មួកសុវត្ថិភាព)ខូចខាតម៉ូតូធ្ងន់ ០១គ្រឿង និងមូលហេតុ: អ្នក​បើកបររថយន្តបើកបរក្នុងល្បឿនលឿនម៉ូតូបើកបរបត់ឆ្វេងខ្វះការ ប្រុងប្រយ័ត្នចំណែកឯក សាកសពប្រគល់ជូនក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណីម៉ូតូ នឹងម៉ូតូ០១គ្រឿង  សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកយកមករក្សាទុកនៅការិយាយ ចរាចរណ៍ផ្លូវគោក ទោះជាយ៉ាងណាកំលាំងជំនាញកំពុងស្រាវជ្រាវ តាមចាប់ជនបង្កយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់!

ព័ត៌មានពេញនិយម