Friday, October 18, 2024

បុរស២នាក់បាក់កស្លាប់ភ្លាមៗ ខណ:ម្នាក់ទៀតរងរបួសធ្ងន់ នៅស្រុកអង្គរធំ

ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍មកថា បុរស២នាក់បាក់កស្លាប់ភ្លាមៗ ខណ:បុរសម្នាក់ទៀតរងរបួសធ្ងន់ នៅស្រុកអង្គរធំ កាលពីវេលាម៉ោង ២២ និង ៥០នាទីថ្ងៃទី២១  ខែកុម្ភះ ឆ្នាំ២០២៣។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯង ដោយមានបុរស៣នាក់ បានធ្វើដំណើរតាមម៉ូតូម៉ាកហុងដាឌ្រីមឆ្នាំ២០១៣ ពណ៍ខ្មៅ ផ្លាកលេខ សៀមរាប-1Q-1687 ធ្លាក់រណ្ដៅ ដែលកំពុងធ្វើលូកាត់ផ្លូវ នៅចំណុចភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប និងបណ្ដាលអោយស្លាប់០២នាក់ និងរបួសធ្ងន់ ០១នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តសៀមរាប ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះទាំង៣នាក់មាន ឈ្មោះ យុត ស្រឿម ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ ពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំខេត្តសៀមរាប(របួសធ្ងន់) ឈ្មោះ ឌុម ចក់ ភេទប្រុស អាយុ ៤២ រស់នៅភូមិ ជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប (បាក់កស្លាប់នៅនឹងកន្លែង) និង ឈ្មោះ ធិប កិង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ ជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប (បាក់កស្លាប់នៅនឹងកន្លែងដូចគ្នា)។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីនេះ បណ្ដាលឲ្យខួចខាតម៉ូតូ ១គ្រឿង ស្លាប់មនុស្ស ២នាក់ និងរបួសធ្ងន់ម្នាក់។

បន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់ សពទាំងពីរត្រូវបានប្រគល់ជូនប្រពន្ធកូននិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕នាគស

ព័ត៌មានពេញនិយម