Friday, October 18, 2024

បើកបរមិនប្រកាន់ស្ដាំ បុរសម្នាក់បាក់ដៃ-ជើងធ្ងន់ធ្ងរ នៅស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ បុរសម្នាក់បើកបរម៉ូតូមិនប្រកាន់ស្ដាំ ទៅបុកជាមួយរថយន្ថបណ្ដាលឲ្យរងរបួសបាក់ដៃ-ជើងធ្ងន់ធ្ងរ លើបណ្ដោយផ្លូវជាតិលេខ6 ចន្លោះបង្គោលគីឡូលេខ 296 និង297 ត្រង់ចំណុចភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង20 និង 15នាទីថ្ងៃទី 21ខែកុម្ភះឆ្នាំ2023។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរមួយ រវាងម៉ូតូមួយគ្រឿងសេរ៑ីហុងដាទ្រីម2013 ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1Q-4360 បើកបរក្នុងទិសដៅពីកើតទៅលិច បុកគ្នាជាមួយ រថយន្តមួយគ្រឿង Ford Ranger ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2O-4688 ដែលធ្វើដំណើរក្នុងទិសដៅច្រាសគ្នា។

សមត្ថកិច្ចបន្តថា អ្នកបើកបរម៉ូតូមានឈ្មោះ  សាន់ សេន ភេទប្រុស  អាយុ៣៩ឆ្នាំសញ្ជាតិខែ្មរដែលមានទីលំនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគងខេត្តសៀមរាប រងរបួសធ្ងន់បាក់ជើងខាងស្ដាំ និងបាក់ដៃខាងស្ដាំ បញ្ជូនទៅមន្ទីពេទ្យខេត្តសៀមរា។

អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុរួច រថយន្តបានព្យាយាមបើកបររត់គេចខ្លួនទៅទិសខាងកើតដល់ខាងកើតផ្សារអង្អ្រង ទើបឃាត់បានរថយន្ត ក្នុងពេលនោះអ្នកបើកបរចុះរត់គេចខ្លួនបាត់ទៅហើយ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូ មិនប្រកាន់ស្តាំ ដែលនាំឲ្យមានការខូចខាតនូវម៉ូតូចំនួន 01គ្រឿង រថយន្តចំនួន 01គ្រឿងនិងមនុស្សម្នាក់រោងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកប្រសាទបាគង បាននាំយប់វត្ថុតាងទាំងពីរយកមករក្សាទុក ដើម្បីបន្តនីតិវិធី៕នាគស

 

ព័ត៌មានពេញនិយម