Friday, October 18, 2024

មនុស្សប្រុសស្រី 4 នាក់បានរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាង រថយន្តម៉ាក SIENNA និងគោយន្តច្នៃ នៅស្រុកជីក្រែង

ខេត្តសៀមរាប៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី 04 នាក់បានរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តម៉ាក SIENNA និងគោយន្តច្នៃ នៅលេីផ្លូវជាតិលេខ 6 ស្ថិតក្នុងភូមិស្ពានតូច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង 08 និង 10នាទី ថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ2023។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចររវាងរថយន្តម៉ាក SIENNA ពណ៌ស ពាក់ ផ្លាកលេខ ភ្នំពេញ 2AC-2368 បើកបរក្នុងទិសដៅពីកេីតទៅលិច មកដល់ត្រង់ចំណុចកើតហេតុ ក៍បានបុកជាមួយគោយន្តច្នៃ គ្មានស្លាកលេខ ដែលបើកបរ ស្របទិសគ្នា ហើយបត់ឆ្លងថ្នល់ពីជេីងទៅត្បូង។

សមត្ថកិច្ចបានបន្តថា ឧបទ្ទវហេតុនេះបានបណ្តាលអោយខូចយាន្តយន្តចំនួន 02គ្រឿង និងមានមនុស្សចំនួន 04នាក់រងរបួសធ្ងន់ស្រាល 1. ឈ្មោះ ណុន ណូន ភេទប្រុស អាយុ 38ឆ្នាំទីលំនៅភូមិដេពិន ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (អ្នកបេីកបរ រថយន្តSIENNA របួសស្រាល) 2. ឈ្មោះ ធឿន អុល ភេទស្រី អាយុ 40ឆ្នាំទីលំនៅភូមិដេពិន ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (អ្នករួមដំណេីរជាមួយរថយន្តSIENNA របួសធ្ងន់) 3. ឈ្មោះ ធឿន ចាន់វិបុត្រ ភេទប្រុស អាយុ 15ឆ្នាំទីលំនៅភូមិដេពិន ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (អ្នករួមដំណេីរ ជាមួយរថយន្ត SIENNA របួសស្រាល) 4. ឈ្មោះ ផា ស្បឿន ភេទប្រុស អាយុ 38ឆ្នាំ ទីលំនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង (អ្នកបេីកបរគោយន្តច្នៃ របួសស្រាល)។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីកើតហេតុជនរងគ្រោះ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ចំណែកឯរថយន្តទាំង 02គ្រឿង យកមករក្សាទុកនៅអធិការនដ្ឋានគរបាលស្រុកជីក្រែង ដេីម្បីអនុវត្តន៍នីតិវិធីបន្ត៕នាគស   

ព័ត៌មានពេញនិយម