Saturday, November 23, 2024

បុរសម្នាក់បើករថយន្តម៉ាក TOYOTA TACOMA ធ្លាក់លូ​ទាំងព្រឹក  សមត្ថកិច្ចជំនាញលោកមិនបានបញ្ជាក់មូលហេតុ

ខេត្តសៀមរាប៖ មានករណីបុរសម្នាក់បានបើករថយន្តម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់​ ផ្លាកលេខ​ ភ្នំពេញ​ 2BB-7312 ធ្លាក់លូ​ទឹកស្អុយ កាលពីវេលាម៉ោង ០៧ និង ៣០នាទី​ ថ្ងៃទី១៩​ ខែកុម្ភ: ឆ្នាំ២០២៣​។

ប្រភពបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅត្រង់ចំនុចមុខផ្ទះ ឈ្មោះ​ ផ្លោក​ រិន​ ភេទស្រី​ អាយុ​ ៦៣ឆ្នាំ​ ត្រង់ភូមិតាភុល​ សង្កាត់ស្វាយដង្គុំ​ ក្រុងខេត្តសៀមរាប​។
ប្រភពបន្តថា អ្នកបេីកបរឈ្មោះ​ ប៊ុន​ ទី​ ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ​ រស់នៅភូមិវិហាចិន​ សង្កាត់ស្វាយដង្គុំ​ ក្រុងខេត្តសៀមរាប​។
ប្រភពបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្ដាលឲ្យ ខូចខាតបង្កាន់ដៃលូទឹកស្អុយ ចំនួន ០១ផ្ទាំងធំ ខូចខាតរថយន្តចំនួន ០១គ្រឿងធ្ងន់ធ្ងរ តែមិនបណ្ដាលឱ្យអ្នកណាម្នាក់រងរបួសនៅឡើយ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម បណ្ដាញសារព័ត៌មានយើង បានព្យាយាមទាក់ទង ទៅកាន់សមត្ថកិច្ច ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយលោកបានឆ្លើយថា “ខាងលោកមិនបានធ្វើរបាយការណ៍នោះទេ ដោយសារនេះគឺជាការបង្កហេតុដោយខ្លួនឯង មិនមានរងគ្រោះថ្នាក់ដល់អ្នកដទៃនោះឡើយ។ ហើយម្យ៉ាងវិញទៀតលោកថា បង្កាន់ដៃលូទឹកស្អុយនោះ ក៏វាមានការចាស់ ពុក ទ្រុឌទ្រោមទៅហើយ។ ដូច្នេះភាគីខាងម្ចាស់រថយន្ត ធានាជួសជុលបង្កាន់ដៃស្ពានសង ហើយសុំស្ទូចយករថយន្តទៅជួសជុលខ្លួនឯង​”។
ប្រជាពលរដ្ឋក៏បានធ្វើការគោរពស្នើសុំ ដល់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាគណៈបញ្ជាការឯកភាពខេត្ត លោកឧត្តមសេនីយ៍ទោ តេងចាន់ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកស្នងការរង លោកនាយ និងលោកនាយរង ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប មេត្តាជួយរឹតបន្តឹងនូវច្បាប់ចរាចរណ៍ ឱ្យបានមឹងម៉ាត់ ហើយដាក់ទោសទាន់ ទៅតាមច្បាប់ជាធរមាន ចំពោះជនណាដែលបើកបរល្មើសច្បាប់ចរាចរណ៍ ដើម្បីឲ្យខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍មួយនេះ ទទួលបាននូវសុវត្ថិភាព ក្នុងការធ្វើដំណើរជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទស្សនាខេត្តដ៏អស្ចារ្យមួយនេះផង៕នាគស   

ព័ត៌មានពេញនិយម