Friday, October 18, 2024

WOW! OMG! ស្ដេចរថយន្តអង់គ្លេស(Rolls-Royce) បុ-ក-ខឿ-នចំណោតមុខផ្ទះសំណាក់មហាលាភ​

ព័ត៌មានបឋមពីរាជធានីភ្នំពេញ៖ ស្ដេចរថយន្តអង់គ្លេស(Rolls-Royce) ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ កម្ពុជា​ NAK.​JF89 តំលៃខ្ទង់សែនដុល្លារ​ ខ្ទេ-ច-មុ-ខ ដោយសារបុ-ក-ខឿ-នផ្លូវចូចំណោតក្រោមដី ខាងមុខផ្ទះសំណាក់មហាលាភ​ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧៣ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។

ប្រភពបានហើយដឹងថា គេឃើញបុរស​ម្នាក់​ មិនស្គាល់អត្តសញ្ញាណ បានបេីករថយន្តស៊េរីទំនេីបម៉ាក​ Rolls Royce ខាងលើ រ៉េចង្កូតធ្លាក់ផ្លូវរួចទៅបុ-ក-រ-ប-ងផ្ទះ និងធ្លាក់កង់ខាងមុខស្ដាំងជ្រុលទៅបុ-ក ខឿនផ្លូវចូលចំណតក្រោមដី បណ្តាលឲ្យរងការខូចខាតធ្ង-ន់ធ្ង។ ប្រភពបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានបណ្ដាលឱ្យរងការខូចខាតរថយន្ត០១គ្រឿង តែមិនបណ្ដាលឲ្យអ្នកណាម្នាក់គ្រោះថ្នាក់នោះទេ។
ប្រភពបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុគេឃើញមានបុរសម្នាក់ បានព្យាយាមដោះផ្លាកលេខរថយន្តចេញ និងយកកំណត់កៅស៊ូមកគ្របបិទបាំងរថយន្តនោះផងដែរ។
ទោះបីជាយ៉ាងណារហូតមកដល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់អំពីហេតុការណ៍នេះជាក់លាក់បាននៅឡើយទេ៕នាគស  

ព័ត៌មានពេញនិយម