Friday, October 18, 2024

អតីតបុគ្គលិក VOD ០៨រូបហើយ ដែលបានដាក់ពាក្យសុំចូលធ្វើការ ក្នុងក្របខ័ណ្ឌរដ្ឋ

ខេត្តសៀមរាប៖ បើគិតត្រឹមល្ងាចថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានបុគ្គលិក VOD ចំនួន០៨រូបហើយ ដែលបានដាក់ពាក្យសុំចូលធ្វើការក្នុងក្របខ័ណ្ឌរដ្ឋហើយ។នេះបើយោងតាមទំនេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា “កាលពីថ្ងៃ១៤កុម្ភៈ២០២៣ខ្ញុំបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីដែលបានបាត់បងការងារធ្វើ។
គិតត្រឹមល្ងាចថ្ងៃ១៧កុម្ភៈ២០២៣នេះមានបុគ្គលិក ០៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ”។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា “ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧.០០នាទីថ្ងៃ២៨កុម្ភៈ២០២៣”។
សម្ដេចតេជោបានបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត។
ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះ រកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ”។
ក្នុងនោះផងដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ”៕នាគស

ព័ត៌មានពេញនិយម