Monday, September 16, 2024

រថយន្ដ Toyota Prius បើកបុកម៉ូតូ ហើយព្យាយាមបើកគេចពីកន្លែងកើតហេតុ

ខេត្តសៀមរាប៖ នៅវេលាម៉ោង២០ និង ០០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចមុខមន្ទីររដ្ឋបាលខេត្ដ ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយរថយន្ដ បើកបុកម៉ូតូ(ដោយជាប់ម៉ូតូនៅក្រោមរថយន្ដ ហើយព្យាយាមបើកគេចពីកន្លែងកើតហេតុបានចម្ងាយប្រហែល៦០០ម៉ែត្រ។ នេះបើយោងតាមសមត្ថកិច្ចប្រាប់មក អង្គភាពសារព័ត៌មាន គូលែនដេលី ឲ្យបានដឹង។

សមត្ថកិច្ចបានបន្តថា រថយន្ដបង្កម៉ាកToyota Prius ស៊េរីឆ្នាំ២០០៥ ពណ៌ស្ក ពាក់ផ្លាកលេខ សៀមរាប 2C-4551 បើកបរក្នុង ទិសដៅពីលិចទៅកើត អ្នកបើកបរ ពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន បានបុកជនរងគ្រោះ មានឈ្មោះ សុី ណូ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ ពាក់ផ្លាកលេខ ព្រះវិហារ 1A-0552 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះបណ្ដាលឱ្យ បុរសអ្នកបរម៉ូតូរបួសស្រាលម្នាក់ ខូចខាតរថយន្ដចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង។ហើយមូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរនេះគឺ មកពីម្ចាស់រថយន្ដបើកបរខ្វះការប្រុងប្រយ័ត្ន។

បន្ទាប់ពីកើតហេតុរថយន្ដ និងម៉ូតូ ត្រូវបាននគរបាលចរាចរណ៍យកទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយតាមនិតិវិធី៕នាគស

 

 

ព័ត៌មានពេញនិយម