ខេត្តសៀមរាប ៖ករណីអត្តឃាតដោយ ចង់កសម្លាប់ខ្លួននៅចំណុចផ្ទះ ក្រុមទី៣ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ដោយយកខ្សែកាបូបពណ៌ខ្មៅ ធ្វើសកម្មភាពចងនឹងបង្កាន់ដៃគ្រែដែកពីរជាន់ រួចធ្វើអត្តឃាត។ដឹងហេតុ នៅវេលាម៉ោង ២២ និង ២០នាទី ថ្ងៃអាទិត្យថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ។
នៅចំណុច: បន្ទប់ក្នុងផ្ទះជាន់ផ្ទាល់ដី ក្រុមទី៣ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។ អត្តសញ្ញាណសាក់សពឈ្មោះ ខៀវ ទេពិ្វរូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន: ក្រុមទី៣ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពពីកន្លែងកើតហេតុតាមការបំភ្លឺពីឪពុកនៃសពឈ្មោះ ខៀវ ច័ន្ទ ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរ មន្ត្រីរាជការ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់អោយដឹងថា៖ នៅកំឡុងឆ្នាំ ២០១៥ រូបខ្លួនបានលែងលះជាមួយប្រពន្ធ ដោយមានកូនប្រុសរបស់ខ្លួនចំនួន០២នាក់ ភេទប្រុស នឹងបានចែកកូនគ្នាម្នាក់មួយយកមកគ្រប់គ្រងថែរក្សារាងៗខ្លួន ដោយរូបខ្លួនទទួលបានកូនបងឈ្មោះ ខៀវ ទេពិ្វរូ ភេទប្រុស អាយុ១៧ឆ្នាំ ។ កន្លងមកកូនរបស់ខ្លួនពុំដែលមានបញ្ហាអ្វីឡើយ និង រៀនសូត្រពូកែ លុះដល់ក្នុងឆ្នាំ ២០២២ កំឡុងខែកញ្ញា និង ខែតុលា កូនរបស់ខ្លួនកំពុងរៀនថ្នាក់ទី១០ ហើយខ្លួនតែងឃើញកូនបង្ហោះសារនៅក្នុងបណ្ដាញសង្គមប្លែកៗ ដូចជាមនុស្សកំពុងបែកបាក់ស្នេហា ពេលនោះរូបខ្លួនតែងបាននិយាយលួងលោមកូន អោយខិតខំរៀន និងកុំសូវគិតរឿងស្នេហាពេកអី ។ រហូតនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣ រូបខ្លួនប្រាប់ទៅកូនថា យើងត្រូវទៅបុណ្យឯស្រុកកំណើត តែកូនថាមិនទៅទេខ្លាចចំថ្ងៃប្រលង លុះដល់ថ្ងៃទីមិនចាំ ខែកុម្ភៈ ឆ្នាំ ២០២៣ កូនរបស់ខ្លួនឈ្មោះ ខៀវ ទេព្វិរូ ភេទប្រុស បានប្រាប់មកខ្លួនថាអត់បានទៅបុណ្យទេព្រោះចំថ្ងៃប្រឡង ។ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៦និង ៤០នាទី រូបខ្លួនបានរៀបចំទៅបុណ្យនៅឯស្រុកកំណើត និង បានប្រាប់កូនព្រមទាំងបានទុកលុយចំនួន ១០ម៉ឺនរៀល សម្រាប់ចាយរយៈពេល០២ថ្ងៃ ពេលដែលរូបខ្លួនមិននៅ ហើយខ្លួនក៏បានបើកឡានចេញទៅតែម្ដង ក្រោយពេលទៅដល់ស្រុកកំណើត រូបខ្លួនបានបើកបណ្ដាញសង្គមមើលបានឃើញថា កូនរបស់ខ្លួនបានចេញពីក្នុងគ្រុបគ្រួសារព្រមទាំងបានលុបបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាមួយរូបខ្លួនថែមទៀត ពេលនោះរូបខ្លួនបានឆែកមើលក្នុងបណ្ដាញសង្គមរបស់កូន ឃើញគេចែករំលែកសារបង្ហោះថា «បើគ្មានសមត្ថភាពជាប់បាក់ឌុបឆ្នាំ២០២៤ទេ ខ្ញុំនឹងសម្លាប់ខ្លួន» ពេលនោះរូបខ្លួនបានទាក់ទងមកកូន តែគ្មានអ្នកទទួលគ្របប្រព័ន្ធទាំងអស់ ។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២០:០០នាទី រូបខ្លួនបានត្រឡប់ពីស្រុកកំណើតមកផ្ទះវិញ ក្រោយពេលមកដល់ផ្ទះវិញ ខ្លួនក៏បានឃើញមានសម្លៀកបំពាក់មនុស្សស្រីទុកនៅខាងមុខផ្ទះមួយចំនួន ហើយបានរើសខោអាវនោះមើលក្រែងស្គាល់ តែមិនស្គាល់ ហើយបានបើកឡានចូលក្នុងផ្ទះហើយបិទទ្វាររបងរួចមកចាក់សោទ្វារផ្ទះ ធំខាងក្នុង តែជាប់សោរខាងក្នុងបន្ទប់ទៀត រួចខ្លួនបានដើរទៅខាងក្រោយ ហៅកូនឱ្យបើកទ្វារតែគ្មានអ្នកឆ្លើយ ពេលនោះរូបខ្លួនបានលូកដៃតាមបង្អួចវែកវាំងនន មើលបានឃើញកូនប្រុសរបស់ខ្លួនបានចងកផ្ជាប់និងគ្រែដោយលុតជង្គង់បែរមុខទៅទិសខាងលិចរកគ្រែ រូបខ្លួនបានរត់ទៅហៅអ្នកជិតខាងមកជួយ និងបានយកកណ្ដៀវមកកាត់ខ្សែដែលកូនរបស់ខ្លួនបានចងកនោះ ទើបកូនធ្លាក់ផ្កាប់មុខទៅលើគ្រែ ហើយរកអ្នកជិតខាងមកកាត់ទ្វារតែពុំរួចក៏បានវាយបំបែកកញ្ចក់ទ្វារចាក់សោរចូលក្នុងផ្ទះ សំដៅទៅបន្ទប់កូនខ្លួនចងកនោះ ពេលចូលដល់ក៏បានឃើញកូនស្លាប់បាត់ទៅហើយ រួចខ្លួនក៏បានរាយការណ៍ទៅសមត្ថកិច្ចតែម្ដង ។
យោងតាមការបំភ្លឺពីឪពុកនៃសព និង ការពិនិត្យសពនៅកន្លែងកើតហេតុ និង ផ្អែកតាមកន្លែងកើតហេតុ ដោយផ្ទះមានការចាក់សោរទ្វារក្នុងផ្ទះធំ បានបញ្ជាក់ថា: ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកពិតប្រាកដមែន ៕