Monday, September 16, 2024

បុរសម្នាក់ត្រូវបានម៉ូតូសង្កត់ពីលើបណ្ដាលឲ្យស្លាប់បន្ទាប់ពីដឹកជញ្ជូនបទល្មើសធនធានធម្មជាតិចេញពី -តំបន់ព្រៃឡង់ស្ថិតក្នុងស្រុកសំបូរ! ខេត្តក្រចេះ!

ខេត្តក្រចេះ៖សេចក្តីរាយការណ៍បានឱ្យដឹងថាបុរសម្នាក់ជិះម៉ូតូដឹកឈើក៏ផ្ទុះកង់ក្រោយរ៉េចង្កូតធ្លាក់ផ្លូវ ត្រូវម៉ូតូនិងឈើសង្កត់លើធ្វើឱ្យស្លាប់ភ្លាមនៅភូមិត្រាំដុំឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះកាលពីរសៀលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៣!។

ប្រភពពីមន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះឆាង ភក្ដី អាយុ១៨ឆ្នាំ នៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ជនរងគ្រោះបានជិះម៉ូតូដឹកឈើសុក្រំជាច្រើនដុំធ្វើដំណើរពីជើងទៅត្បូង។មកដល់កន្លែងខាងលើម៉ូតូក៏បានបែកកង់ក្រោយហើយរ៉េចង្កូតធ្លាក់ម្ខាងផ្លូវត្រូវម៉ូតូនិងឈើសង្កត់លើមនុស្សបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងតែម្តង។
<span;>ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវឌ្ឍន:បានចុះទៅពិនិត្យ និងប្រគល់សាកសពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ៕សុខណា

ព័ត៌មានពេញនិយម