Saturday, November 23, 2024

បុរសជនជាតិចិនម្នាក់ គាំងបេះដូងស្លាប់ក្នុងក្រុងសៀមរាប បន្ទាប់ពី…

ខេត្តសៀមរាប៖ បុរសជនជាតិចិនម្នាក់ ក្នុងចំណោមមិត្តភក្តិ០៤នាក់ ហូបបាយជុំគ្នា ផឹកស្រាបៀរអស់០៦ដប រួចចូលបន្ទប់សណ្ឋាគារគេងរៀងខ្លួន ក៍មានអាការៈគាំងបេះដូង និងស្លាប់បន្ទាប់ពីដឹកតាមរុឺម៉កកង់បី និងដាក់តាមរថយន្ដសង្គ្រោះបន្ទាន់ ទៅកាន់គ្លីនិកឯកជនមួយកន្លែង ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង ០០ និង ១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា ជំនាញលោកទទួលបានហេតុការណ៍ថា មានជនបរទេសបានស្លាប់ហើយសពត្រូវបានដឹកយកទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលស្ថិតនៅភូមិមណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប នៅវេលាម៉ោង ៨ និង ០០នាទីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

សមត្ថកិច្ចលោកបានបន្តថា បន្ទាប់ពីជំនាញលោកចុះទៅដល់ទីតាំង ក៍បានពិត្យឃើញថាសាកសពឈ្មោះ  KANG QIANG ភេទប្រុស​ មានកម្ពស់ ១.៦០មែត្រ អាយុ ៤៨ឆ្នាំ ជាជនជាតិចិន មានមុខរបរ បុគ្គលិកផ្គត់ផ្គង់សម្ភារៈសំណង់ព្រលានយន្តហោះថ្មីខេត្តសៀមរាប កាន់លិខិតឆ្លងដែនលេខ E៣៦៥៤៨៤៦៣ ស្នាក់នៅបណ្ដោះអាសន្ន មិនពិតប្រាកដ។

តាមការសាកសួរទៅកាន់ ឈ្មោះ​ LYU LEI ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ២៤៤៩១៤៣មានមុខរបរកម្មករព្រលានយន្តហោះថ្មីខេត្តសៀមរាប ស្នាក់នៅបណ្ដោះអាសន្នក្នុងការដ្ឋានព្រលានយន្តហោះថ្មីខេត្តសៀមរាបស្ថិតនៅភូមិប្រវ៉ាល ឃុំពពែលស្រុកសូទ្រនិគមខេត្តសៀមរាប បានឲ្យដឹងថា គាត់បានមកធ្វើការព្រលានយន្តហោះអន្តរជាតិថ្មីមានរយៈពេលមួយឆ្នាំមកហើយ។ ការងាររបស់គាត់ផ្នែកត្រួតពិនិត្យបេតុង ហើយក្នុងខែឧសភាឆ្នាំ ២០២២ រូបគាត់បានស្គាល់ឈ្មោះKANG QIANG(សព) ហើយពួកយើងបានរាប់អានគ្នាជាមិត្តភក្កិ តែពួកយើងមិនសូវបានជួបគ្នាទេព្រោះយូរៗគាត់យកសម្ភារៈសំណង់មកម្ដង លុះដល់វេលាម៉ោង ១៦ និង ០០នាទីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ជនរងគ្រោះបានមកការដ្ឋានព្រលានយន្តហោះថ្មីហើយបានជួបគ្នាជាមួយនឹងគាត់ ហើយជនរងគ្រោះបានបបួលមកញ៉ាំបាយនៅក្នុងខេត្តសៀមរាប ដោយមានមិត្តភក្ដ័ពីរនាក់ទៀតជនជាតិចិនដូចគ្នា។ ទាំងអស់មានគ្នាចំនួន០៤ នាក់ នៅវេលាម៉ោង ១៨ និង ០០នាទីថ្ងៃខែឆ្នាំដដែល ពួកគាត់បានធ្វើដំណើរមកដល់ទីរួមខេត្តសៀមរាប ហើយបានចូលហូបបាយនៅហាងមួយមិនចាំឈ្មោះហើយនឹងបានញ៉ាំស្រាបៀរអង្គរអស់ចំនួន ៦ ដប រហូតដល់វេលាម៉ោង ២២ និង ០០នាទីថ្ងៃខែឆ្នាំដដែល ពួកគាត់បានចាកចេញពីហាងទៅស្នាក់នៅសណ្ឋាគារនៅក្បែរនោះ(មិនចាំឈ្មោះមិនចាំផ្លូវ)ហើយខ្ញុំនឹងគាត់(សព)ដេកនៅបន្ទប់ក្បែរគ្នាចំណែកមិត្តភក្ដ័ពីរនាក់ទៀតដេកនៅសណ្ឋាគារផ្សេងលុះដល់វេលាម៉ោង ០០ និង ១០នាទីឈានចូលថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ រូបគាត់ឃ្លានជក់បារី ក៏បានដើរទៅគោះទ្វារបន្ទប់របស់ជនរងគ្រោះដើម្បីសុំបារី ក៏ស្រាប់តែឃើញមិត្តស្រីរបស់ជនរងគ្រោះ ដែលជាជនជាតិខ្មែរបើកទ្វារបន្ទប់ឲ្យគាត់ រួចនាងប្រាប់ថាគាត់មានអាការៈមិនស្រួល ដោយខ្លួននាងនិយាយផងយំផង ហើយខ្លួនក៏បានជួយធ្វើចលនាឱ្យគាត់តែគាត់មិនកម្រើកខ្លួនទេ។ភ្លាមនោះគាត់ក៏បានប្រាប់ទៅស្រីនោះឲ្យហៅឡានពេទ្យ ដោយឡានពេទ្យយូរពេករូបគាត់ នឹងមិត្តស្រីជនរងគ្រោះរួមទាំងបុគ្គលិកសណ្ឋាគារ បាននាំគ្នាលើកជនរងគ្រោះមកដាក់កង់បី ដើម្បីយកទៅមន្ទីរពេទ្យ ចាកចេញពីសណ្ឋាគារបានប្រហែល ៥ នាទីក៏បានជួបឡានពេទ្យតាមផ្លូវ រួចយកលើកជនរងគ្រោះដាក់ឡានពេទ្យយកទៅង្គ្រោះបន្ទាន់នៅគ្លីនិក(មិនស្គាល់ឈ្មោះ) តែពេលទៅដល់គ្រូពេទ្យនៅទីនោះបានពិនិត្យមើលហើយគាត់ប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ រួចឡានពេទ្យគ្លីនិកនោះបន្តដឹកគាត់មកដាក់ផ្ទះសពក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច្ច័យមន្ទីរពេទ្យបង្អែកខេត្តសៀមរាបសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង(ស្ទះសរសៃឈាមបេះដូង)។

សាកសពបានយកទៅរក្សាទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕នាគស

 

ព័ត៌មានពេញនិយម