Monday, September 16, 2024

កូនប្រុសរបស់ សមាជិកក្រុមប្រឹក្សាក្រុងមួយរូប ត្រូវបានគេប្រទះឃើញស្លាប់ ដោយសារចងក 

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញ ស្លា ប់ដោយមានការចងក នៅក្នុងដីឡូត៍ មួយកន្លែង ខាងក្រោយអតិតខារ៉ាអូខេថប់ថោន កាលពីរសៀលម្សិលមិញ ពេលនេះសមត្ថកិច្ចបានអោយដឹងមូលហេតុនិងអត្តសញ្ញាណគាត់ហើយ។

អធិការដ្ឋាននគរបាលក្រុងសៀមរាបបានឱ្យដឹងថា នៅចំណុចទីតាំងដើមស្វាយ ដែលកម្ពស់ជាង២ម៉ែត្រ ជាប់របងព្រំក្នុងដីទំនេរស្ថិតនៅ ក្រុមទី២ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានគេប្រទះឃើញ សពបុរសម្នាក់ក្នុងសភាព ចងក នឹងមែកស្វាយ កាលពីវេលាម៉ោង ១៦និង ០០ នាទី ថ្ងៃទី ០២ខែកុម្ភៈឆ្នាំ ២០២៣។

អធិការដ្ឋានបានបន្តថា សពដែលគេប្រទះឃើញនោះ មានឈ្មោះ ភួង ពិសិដ្ឋ  ភេទប្រុស  អាយុ ៣៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន:  ក្រុមទី២  ភូមិសាលាកន្សែង  សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

អធិការដ្ឋានក្រុងបញ្ជាក់ថា ឪពុកបង្កើតនៃសព បានឱ្យដឹងថា រូបគាត់មានឈ្មោះ ខុន សារ៉េន  ភេទប្រុស អាយុ៦៩ឆ្នាំ មានមុខរបរ សមាជិកក្រុមប្រឹក្សាក្រុង មានទីលំនៅ ក្រុមទី២ ភូមិសាលាកន្សែង   សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោកឪពុករបស់សពបន្តថា រូបគាត់បានស្នាក់នៅផ្ទះស្ថិតនៅ  ភូមិសាលាកន្សែង    សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាមួយប្រពន្ធមានឈ្មោះ ផុត ចុម ភេទស្រី និងកូនឈ្មោះ ដួង ពិសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ(សព) និងចៅស្រីរបស់ខ្លួនឈ្មោះ ខុន សុនីតា ភេទស្រី ដោយក្នុងការរស់នៅប្រចាំថ្ងៃ គឺកូនប្រុសរបស់ខ្លួនឈ្មោះ ដួង ពិសិដ្ឋ ភេទប្រុស នេះគឺពុំមានការងារធ្វើនោះទេ ហើយរូបគេញៀននឹងផឹកស្រាថ្នាំ រូបខ្លួនតែងតែឃើញកូនប្រុសរបស់ខ្លួនហូបស្រាថ្នាំជារៀងរាល់ថ្ងៃ ។

ជាក់ស្ដែងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង០០នាទី រូបខ្លួនបានអោយកូនប្រុសឈ្មោះ ភួង ពិសិដ្ឋ លាងធុងដាក់ទឹកអោយសត្វមាន់ផឹក បន្ទាប់មកនៅវេលាម៉ោង១៣ និង៣០នាទី រូបខ្លួនក៏បានឃើញមានឈ្មោះ ដូង ពិសិដ្ឋ ភេទប្រុស ទៅដួសបាយហូប ។ រហូតដល់វេលាម៉ោង ១៤ និង០០នាទី រូបខ្លួនក៏បានឃើញរូបគេប្រាប់ថាអោយកូនស្រីរបស់គេទៅសាលារៀន ពេលនោះរូបខ្លួនក៏បានបន្តជិះម៉ូតូធ្វើដំណើរទៅមើលដីនៅឯភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប តែម្ដងទៅ ។ រហូតដល់វេលាម៉ោង ១៥និង០០នាទី ស្រាប់តែបានឃើញប្រពន្ធរបស់ខ្លួនបានតេមកប្រាប់ថា កូនប្រុសរបស់ខ្លួនឈ្មោះ ភួង ពិសិដ្ឋ បានចងកធ្វើអត្តឃាតខ្លួនឯងស្លាប់បាត់ទៅហើយ។

បន្ទាប់ពីទទួលបានដំណឹងរូបខ្លួនក៏បានជិះម៉ូតូត្រឡប់មកមើលនៅចំណុចដីឡូត៍មួយកន្លែងទុកចោល ដែលប្រពន្ធបានតេប្រាប់តាមរយះទូរស័ព្ទនោះ ហើយពេលដែលបានទៅដល់ក៏ស្រាប់តែបានឃើញមានកម្លាំងសមត្ថកិច្ចបានហ៊ុំព័ទ្ធខ្សែ ទើបរូបខ្លួនបានដើរចូលទៅមើល ក៏ស្រាប់តែបានឃើញកូនប្រុសរបស់ខ្លួនឈ្មោះ ភួង ពិសិដ្ឋ បានចងកខ្លួនឯងហ្នឹងមែកស្វាយ ដោយចងភ្ចាប់នឹងអាវពណ៌ក្រឡាការ៉ូ ពណ៌សលាយខ្មៅ ស្លាប់បាត់ទៅហើយ ។

អធិការដ្ឋាននគរបាលក្រុងសៀមរាបបញ្ជាក់បន្ថែមថា ដោយយោងតាមការបំភ្លឺពីឪពុកបង្កើតនៃសព និង ការពិនិត្យសពនៅកន្លែងកើតហេតុ និង ផ្អែកតាមលោកគ្រូពេទ្យកោសល្យវិច្ចយ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះស្លាប់ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួន ពិតប្រាកដមែន៕នាគស

ព័ត៌មានពេញនិយម