រាជធានីភ្នំពេញ៖ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ អ្នកគ្រូឆុងស្រីណែត បានធ្វេីការ Live វីដេអូ ជាសកម្មភាពវិញ្ញាណក្ខន្ធជនរងគ្រោះខាងលើបានចូលសណ្ឋិតកូនស្រីរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្នុងវីដេអូនោះ គេឃើញនូវកាយវិការខឹងសម្បារយ៉ាងខ្លាំង ចំពោះឃាតក ដែលសម្លាប់រូបគាត់ និងកាយវិការនឹករលឹកដល់គ្រួសារ ព្រមទាំងផ្តាំផ្ញេីទៅកាន់អតីតស្វាមីមេីលថែកូនៗ ឲ្យបានល្អជំនួសនាងផង ធ្វេីឲ្យមហាជនអ្នកទស្សនាជាច្រើនព្រឺសម្បុរ និងមានការអាណិតអាសូរជាខ្លាំង ។
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងករណីឃាតកម្មកាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូ ណាហ្គាវើលទី១ ដែលស្រ្តីម្នាក់តត្រូវបានជនមិនស្គាល់មុខសម្លាប់យ៉ាងសាហាវព្រៃផ្សៃនៅក្នុងបន្ទប់ទឹក។ ស្រ្តីរងគ្រោះនៅក្នុងឃាតកម្មនោះ ត្រូវបានគេស្គាល់ថាមានឈ្មោះ អុឹង ជុងហ្គិច អាយុ ៣៧ឆ្នាំ មានមុខរបរជាអ្នកទទួលបញ្ចាំ និងមានកូនចំនួន ៣នាក់។
ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សពជូនដល់ក្រុមគ្រួសារដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅកំពុង ធ្វើការស្រាវជ្រាវនៅឡើយ៕នាគស