Saturday, November 23, 2024

បារីអេឡិចត្រូនិច និងអេចឈ៍ ធី ភីជាង ៦០ កេស ត្រូវបានសមត្ថកិច្ចប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប និងដកហូតនៅក្នុងសង្កាត់ស្វាយបង្គំ

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ​ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំកងកម្លាំងផែនប្រឆាំងគ្រឿងញៀន ​ចុះអនុវត្ត វិធានការរដ្ឋបាលបង្ក្រាប ទីតាំងមួយ​កន្លែងធ្វើអាជីវកម្ម បោះដុំ និងចែកចាយ នូវប្រភេទបារីអេឡិចត្រូនិក ( ECigarette) និងអេចឈ៍ ធី ភី ដែលតែងហៅថា (Hybrid ) ស្ថិតនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ។

ប្រភពបានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងសង្ស័យថាទីតាំងមួយកន្លែង ដែលនាំចូល ស្តុកទុក្ខ និងចែកចាយ នូវប្រភេទបារីអេឡិចត្រូនិក ( ECigarette) និងអេចឈ៍ ធី ភី ដែលតែងហៅថា (Hybrid ) ខាងលើកម្លាំងសមត្ថកិច្ចទទួលផែនប្រឆាំងព្រឺគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា បានចុះទៅដល់ទីតាំងភ្លាមៗ។
ប្រភពបន្តថា បន្ទាប់ពីទៅដល់ទីតាំង ស្មានថាម៉េចសមត្ថកិច្ចជំនាញបានរកឃើញថា ពិតជាមានការនាំចូល សុខទុក្ខ និង ចែកចាយ នូវប្រភេទបារីអេឡិចត្រូនិក ( ECigarette) និងអេចឈ៍ ធី ភី ដែលតែងហៅថា (Hybrid )ពិតប្រាកដមែន។
ប្រភពបានបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ​ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំកងកម្លាំងផែនប្រឆាំងគ្រឿងញៀន និងទទួលបានការសម្របសម្រួល ដោយលោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើការដកហូតវត្ថុតាងជាក់ស្តែង មានចំនួនរួមមាន កេសធំ ចំនួន ១៨កេស និង កេសតូច ចំនួន ៤៧ កកេសផងដែរ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់អំពីយីហោ របស់ទីតាំងរកសុីខុសច្បាប់នេះបាននៅឡើយ។
ចំពោះម្ចាស់ទីតាំង និងម្ចាស់អាជីវកម្ម សមត្ថកិច្ចក៍ពុំទាន់អាចបញ្ជាក់បាននៅឡើយទេថា ​តើតម្រូវឲ្យធ្វើកិច្ចសន្យា បញ្ឈប់ធ្វើសកម្មភាព នាំចូល ស្តុកទុក និងលក់ចែកចាយចាប់ពីពេលនេះតទៅ ឬត្រូវបញ្ជូនបន្តដើម្បីចាត់ការតាមនីតិវិធី បាននៅឡើយទេ៕នាគស

ព័ត៌មានពេញនិយម