Saturday, November 23, 2024

កម្មករសំណង់ម្នាក់ ក្នុងចំណោមបក្ខពួក ត្រូវបានឃាត់ខ្លួន ករណី​លួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ​ និងមានការចូលរួមសហការ ពីកម្លាំងការិយាល័យនគរបាលចរាចរណ៍ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ ពាក់ព័ន្ធនឹងករណី​ អំពើលួច ( លួចម៉ូតូ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣កន្លងទៅ។

លោកអធិការក្រុង ដា ចំរើន បានឱ្យដឹង អធិការដ្ឋាននគរបាលក្រុងសៀមរាប បានទទួលដំណឹង កាលពីវេលាម៉ោង០៩ និង ០០នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ថាមានករណីអំពើលួច ( លួចម៉ូតូ ) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ផ្លាកលេខ ប.មានជ័យ 1V-4355 លេខតួ-លេខម៉ាស៊ីន 5737362 របស់ជនរងគ្រោះឈ្មោះ​ ឡ.ប ភេទប្រុស អាយុ៤៩ឆ្នាំ​ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈដែរជនរងគ្រោះបានជិះម៉ូតូទៅផ្សារចាស់ ចូលក្នុងផ្សារ ដោយមិនបានដកសោរម៉ូតូហើយជនសង្ស័យបានលូចបើកម៉ូតូគេចខ្លួនបាត់។
លោកអធិការបានបន្តថា បន្ទាប់ពីទទួលព័ត៌មានពីជនរងគ្រោះភ្លាម លោកបានផ្សព្វផ្សាយ តាមរយៈវិទ្យុទាក់ទង ទៅនគរបាលចរាចរណ៍ខេត្ត ដើម្បីសហការណ៍ស្វែងរកមុខសញ្ញា លុះដល់ម៉ោង១៣ និង ០០នាទី ថ្ងៃដ៍ដែល អធិការដ្ឋានបានទទួលសេចក្តីរាយការណ៍ ពីនគរបាលចរាចរណ៍ខេត្តថា ពួកគាត់ប្រទះឃើញជនសង្ស័យខាងលើ និងបក្ខពួក០២នាក់ទៀត កំពុងបើកម៉ូតូខាងលើ បន្ទាប់មក កម្លាំងក៍បានដេញតាមឃាត់ជនសង្ស័យខាងលើបាន ប៉ុន្ដែបក្ខពួកចំនួន០២នាក់ទៀតរត់គេចខ្លួនរត់ចូលព្រៃបាត់។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យរូបនោះមានឈ្មោះ ញ៉ាត វិសេត ភេទប្រុស អាយុ ៣០ឆ្នាំ​ មុខរបរកម្មករសំណង់ មានស្រុកកំណើត​នៅខេត្តពោធិសាត់ បច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
កម្លាំងបាននាំជនសង្ស័យរូបនេះទៅសួរនាំ ប៉ុន្តែជនសង្ស័យបានឆ្លើយថា ខ្លួនមិនបានលួចម៉ូតូនោះទេ តែបែរជាថាខ្លួនជាអ្នកចាំទិញម៉ូតូទៅវិញ។ ក្រោយពីការសាកសួរ កម្លាំងបាននាំខ្លួនជនសង្ស័យទៅធ្វើតេស្ត ដើម្បីស្វែងរកសារធាតុញៀន ហើយជាលទ្ធផលគឺ វិជ្ជមាន ដែលជាតំរុយមេតំហ្វេតាមីន។
លោកអធិការ ដា ចំរើន បានបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការនេះ វត្ថុតាងដកហូតបានមាន ម៉ូតូចំនួន០១គ្រឿងដែលជនសង្ស័យលួច ពីជនរងគ្រោះ ។
ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តតាមនីតិវិធី ចំណែកម៉ូតូជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញ៕នាគស

↘️ប្រសិនបើ​ បងប្អូនប្រជាពលរដ្ឋជួបបញ្ហារអសន្តិសុខ សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង
️ ☎️ ០៩៧ ៧៧៨ ០១២៣ / ០១២ ៤៦០ ៥៧០

ព័ត៌មានពេញនិយម