Saturday, September 7, 2024

សូមគោរព អបអរសាទរខួបទី៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហ៊ុន សែន

ខេត្តសៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជានាយករដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក កាលពី ៣៨ឆ្នាំមុន បើគិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ នេះ។

ថ្ងៃនេះ គឺជាខួបទី៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (១៤ មករា ១៩៨៥-១៤ មករា ២០២៣) ហើយសម្តេច គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។
ក្នុងរយះពេល៣៨ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិ អោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិមកទល់សព្វថ្ងៃ។

នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ តាងនាមឲ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ប្រីយមិត្ត អង្គភាពបណ្ដាញសារព័ត៌មាន គូលែន ដេលី និងសហជីវិនគ្រប់រូប សូមគោរពជូនពរ យ៉ាងស្មោះអស់ពីដួងចិត្ត សម្ដេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អ ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ នាវាកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕នាគស

ព័ត៌មានពេញនិយម